ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ឱ្យកាន់តែរឹងមាំ និងមានភាពបត់បែន ក្នុងយុគសម័យឌីជីថល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ឱ្យកាន់តែរឹងមាំ និងមានភាពបត់បែន ក្នុងយុគសម័យឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រាជធានីភ្នំពេញ)៖ ក្នុងស្មារតីបន្តថែរក្សានូវអត្តសញ្ញាណវប្បធម៌ និងពង្រឹងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើមនៃអង្គសន្និបាត លោកជំទាវបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនារំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ។ លោកជំទាវបានគូសបញ្ជាក់ថា ក្រោមការគាំទ្រទាំងស្មារតី និងធនធានពីសម្តេចទាំងទ្វេ ទើបកិច្ចការលើកកម្ពស់តម្លៃស្ត្រី និងសីលធម៌សង្គម អាចឈរជើងយ៉ាងរឹងមាំ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាមកទល់បច្ចុប្បន្ន។

លោកជំទាវបណ្ឌិត បានផ្តល់ការកោតសរសើរយ៉ាងខ្លាំងចំពោះគណៈកម្មាធិការ ដែលបានអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសគឺការដើរស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកជំទាវបានសង្កត់ធ្ងន់ថា ការការពារសេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ត្រូវតែធ្វើឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពឱ្យឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសង្គម ដើម្បីទប់ស្កាត់រាល់សកម្មភាពអវិជ្ជមាននានា។

សម្រាប់ទិសដៅឆ្នាំ២០២៦-២០២៧ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៣ គឺ “ភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបាន”។ លោកជំទាវបានលើកទឹកចិត្តឱ្យគណៈកម្មាធិការ បង្កើនការយកចិត្តទុកដាក់ក្នុងសម័យឌីជីថល ដែលពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ដើម្បីធានាថាការផ្សព្វផ្សាយអប់រំ និងការការពារតម្លៃស្ត្រី អាចទៅដល់គ្រប់ស្រទាប់មហាជន ប្រកបដោយប្រសិទ្ធភាព និងភាពទាន់សម័យ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ.) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ស្ថាប័ននេះបានក្លាយជាបង្អែកដ៏សំខាន់ក្នុងការ៖ ផ្សព្វផ្សាយអប់រំអំពីសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ។ បង្ការ និងបង្ក្រាបបទល្មើសភាពយន្ត និងរូបភាពអាសអាភាស។ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្សដល់មូលដ្ឋាន។ ជំរុញការអនុវត្តច្បាប់ និងលើកកម្ពស់សុខុមាលភាពស្ត្រីតាមប្រព័ន្ធឌីជីថល។

សន្និបាតនាព្រឹកនេះ មិនត្រឹមតែជាការបូកសរុបការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការកសាងសង្គមមួយដែលមានសីលធម៌ល្អ សេចក្តីថ្លៃថ្នូរ និងសុភមង្គលគ្រួសារជាចម្បង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.