ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ទេសរដ្ឋមន្ដ្រី អ៊ី ឈាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែន ជាយុទ្ធសាស្ត្រយូរអង្វែង បម្រើប្រយោជន៍ជាតិ និងប្រជាជន

ទេសរដ្ឋមន្ដ្រី អ៊ី ឈាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែន ជាយុទ្ធសាស្ត្រយូរអង្វែង បម្រើប្រយោជន៍ជាតិ និងប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិន៖ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក អ៊ី ឈាន បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសការលើកកម្ពស់ជីវភាព និងការប្រកបរបររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
ក្នុងដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។
ទេសរដ្ឋមន្ត្រី អ៊ី ឈាន បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការស្ថាបនាផ្លូវ ការដាំដើមឈើលម្អ និងការកែលម្អបរិស្ថានជុំវិញច្រកទ្វារ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីមុខមាត់ និងកិត្យានុភាពរបស់ជាតិ នៅមាត់ច្រកទ្វារអន្តរជាតិដែលតភ្ជាប់ជាមួយប្រទេសជិតខាងផងដែរ។
លោកបានបន្ថែមថា ការរៀបចំឱ្យតំបន់ព្រំដែនមានសោភ័ណភាពស្អាតស្រស់ និងសណ្តាប់ធ្នាប់ល្អ អាចក្លាយជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បរិយាកាសល្អ និងភាពស្អាតនៃតំបន់ នឹងជំរុញឱ្យអ្នកដំណើរមិនត្រឹមតែឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែអាចឈប់សម្រាក កម្សាន្ត និងទស្សនាទេសភាពផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើងថា ការកើនឡើងនៃលំហូរទេសចរណ៍តាមច្រកទ្វារព្រំដែន នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖
ជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើនចំណូលពីសកម្មភាពពាណិជ្ជកម្ម អាហារ សេវាកម្មស្នាក់នៅ និងផលិតផលកសិកម្មក្នុងស្រុក ដូចជា ធុរេន មៀនប៉ៃលិន និងផលិតផលផ្សេងៗ។
បង្កើតឱកាសការងារ សម្រាប់យុវជនក្នុងតំបន់ តាមរយៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ពង្រឹងទំនាក់ទំនងអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសជិតខាង។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស អនុវត្តការងារឱ្យបានម៉ត់ចត់ មានគុណភាពខ្ពស់ និងគោរពតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពក្នុងរយៈពេលវែង។
គួរបញ្ជាក់ថា ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំលែងតំបន់ព្រំដែនខេត្តប៉ៃលិន ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.