ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​ពិធី​ក្រុង​ពាលី បួងសួង​សុំ​សេចក្ដីសុខ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាថ្មី​សំបូរ​ព្រៃគុក​» ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ ដើម្បី​រួមចំណែក​ថែរក្សា​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និង​អភិរក្ស​កេរ្តិ៍ដំណែល​មរ​ត​ខ្មែរ ជាក់ស្តែង​ប្រាសាទសំបូរព្រៃគុក បាន​ក្លាយ​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​។ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក្នុង​នាម​រដ្ឋបាល​ខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត រៀបចំ​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្ដីសុខ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាថ្មី​សំបូរ​ព្រៃគុក​» ឆ្នាំ​២០១៩ រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩ នៅ​រម្យណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទសំបូរ​ព្រៃគុក ។ វត្តមាន​ក្នុង​កម្មវិធី​នេះ គេ​សង្កេតឃើញ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត សហភាព​សហព័ន្ធ​យុវជន មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ទាំង​នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក និង​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ សូមមេត្តា​រក្សា​នូវ​បរិស្ថាន ជាពិសេស​កាកសំណល់ ដែល​បាន​ហូប​រួច​ហើយ ត្រូវ​ទុកដាក់​ឲ្យបាន​ល្អ​នៅ​ក្នុង​ធុងសម្រាម និង​ធ្វើឲ្យ​មាន​អនាម័យ​ល្អប្រសើរ ហើយ​គ្មាន​អ្នកណា​អាច​ជួយ​យើង​បាន​ក្រៅពី​ខ្លួន​យើង​នោះ​ទេ​។​

​ឯកឧត្តម​ក៏​បាន​បន្តទៀតថា សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព ដែល​រកបាន​ដោយ​កម្រ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​លើកឡើង អំពី​ការលក់ដូរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ត្រូវធ្វើ​យ៉ាងណា លក់ដូរ​ឲ្យមាន​តម្លៃ​សមរម្យ ដើម្បី​ឲ្យ​បងប្អូន​មានកា​រ​ទទួលទាន ហើយ​ចង់​មក​កម្សាន្ត​ហើយ ចង់​មក​កម្សាន្ត​ទៀត​។​

​ចុងក្រោយ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ដោយ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក ចៀសវាង​ការគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។

​គួរ​បញ្ជ​ក់ថា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១៤-១៥-១៦ ខែ​មេសា ខាងមុខនេះ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុង ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។ ព្រឹត្តិការណ៍​សង្ក្រាន​ថ្មី​សំបូរព្រៃគុ​កនេះ ប្រារព្ធ​ឡើង​ជា​លើក​ទី ៥​ហើយ (២០១៥-២០១៩) ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​យុវជន​, ភ្ញៀវ​ជាតិ​-​អន្តរជាតិ​, និង​សាធារណៈជន​ខ្មែរ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ធំ បាន​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ ក្រោម​ស្មារតី​សុខដុម​រម្យ​នា សប្បាយ​រី​យ​រាយ និង​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្វែងយល់​នូវ​ភាពរុងរឿង នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​សម័យ​ចេនឡា ម្យ៉ាងវិញទៀត ដើម្បី​លើក​តម្កើង​នូវ​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និង​ប្រពៃណី​ដ៏​ផូរផង់ និង​បន្ត​ពង្រីក​នូវ​កិត្យានុភាព នៅលើ​ឆាក​អន្តរជាតិ ដែល​បាន​ដាក់បញ្ចូល​ជ​សម្បត្តិ បេតិកភ័ណ​ពិភពលោក កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​៕

 

r190322d1 r190322d2 r190322d3 r190322d4 r190322d5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.