ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ខ្មែរត្រូវតែបន្តឆ្ពោះទៅមុខ! ជនរួមជាតិ និងវីរយុទ្ធជនជួរមុខ ជាទីគោរពស្រឡាញ់!

ខ្មែរត្រូវតែបន្តឆ្ពោះទៅមុខ! ជនរួមជាតិ និងវីរយុទ្ធជនជួរមុខ ជាទីគោរពស្រឡាញ់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃនេះ យើងបានទទួលសារប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាមហាកំពូលឥស្សរជននយោបាយដ៏ឆ្នើមគ្មានពីរ របស់ជាតិ និងប្រជាជនយើង ដោយសម្ដេច បានបង្ហោះខ្លឹមសារសង្កត់ធ្ងន់ថា “របួសកូនដៃមួយ មិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ”។

សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រៀបបានទឹកអម្រិតទេវតាឆ្នាំថ្មី ប្រោះព្រំមកលើជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសវីរយុទ្ធជនជួរមុខ ក្នុងទិវាទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាទឹកអម្រិត ពីព្រោះតែស្ថានភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឆ្នាំនេះ ប្រព្រឹត្តទៅមិនដូចឆ្នាំកន្លងមកឡើយ…។

មិនដូចឆ្នាំកន្លងទៅ ពីព្រោះជនរួមជាតិ នៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការឈ្លានពានទាំងកំរោលពីប្រទេសថៃ ក្បែរខាងយើង។ ប៉ុន្តែជាគន្លឹះមួយនៃដំណើរទៅមុខរបស់ជាតិ ស្របតាមគតិបណ្ឌិត ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ គឺយើងត្រូវតែបន្តប្រក្រតីភាពនៃការរីកចម្រើន និងជីវភាពសង្គម ដើម្បីដំណើរឆ្ពោះទៅមុខរបស់ជាតិយើង។

សម្ដេចតេជោ បានបញ្ជាក់ច្បាស់ហើយថា “សម្រាប់ប្រជាជន ជាង ១៧លាននាក់ផ្សេងទៀត តើទុកឱ្យពួកគាត់ នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គម ឬយ៉ាងណា? ដូចជា៖ ការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឱ្យប្រជាជន សប្បាយរីករាយក្នុងពេលចូលឆ្នាំ ឬយ៉ាងណា? ”

សម្រាប់ជនរួមជាតិ ដែលមានទស្សនៈប្រឆាំងខួបប្រាំងខួបវស្សា ពួកគាត់ ទំនងជាពិបាកឆ្លើយណាស់ចំពោះសំណួររបស់សម្ដេចតេជោ។ ប៉ុន្តែសម្រាប់ពួកយើង ដែលកំពុងរួមសុខរួមទុក្ខជាមួយគ្នាលើដែនដីមាតុភូមិកំណើតនេះ យើងដឹងយ៉ាងច្បាស់ ហើយមូលមាត់គ្នាគាំទ្រយ៉ាងប្រាកដថា “អំពើឈ្លានពានរបស់ថៃ បានធ្វើឱ្យជាតិយើង ជួបទុក្ខ ប៉ុន្តែយើងមិនអង្គុយយំជាដាច់ខាត”។

បញ្ហាព្រំដែន បង្កឡើងដោយអំពើឈ្លានពានផ្ទុយពីច្បាប់អន្តរជាតិ ពីសំណាក់ភាគីថៃ យើងនៅតែបន្តជឿជាក់លើដំណោះស្រាយតាមយន្តការសន្តិវិធី ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង។ ចំណែកជីវភាពជាប្រក្រតី យើងត្រូវតែបន្តរួមគ្នាជំរុញសកម្មភាពសេដ្ឋកិច្ច និងសង្គម ឱ្យកាន់តែរស់រវើក។ យើងមិនត្រូវអនុញ្ញាតឱ្យអំពើឈ្លានពាននេះ ជះឥទ្ធិពលអវិជ្ជមានដល់ដំណើរឆ្ពោះទៅមុខរបស់ជាតិយើងបានឡើយ។

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវជនរួមជាតិ មានទស្សនៈឯកភាពគ្នាថា អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺការរីករាយសាទរឆ្នាំថ្មីប្រកបដោយការទទួលខុសត្រូវ ដោយយើងមិនប្រព្រឹត្តអំពើខុសច្បាប់ រួមទាំងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការបន្តខិតខំបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឱ្យបានល្អក្នុងឆ្នាំថ្មី បើទោះក្នុងវិស័យណាក៏ដោយ។

ប្រសិនបើយើង បណ្ដែតបណ្ដោយឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គម ត្រូវរាំងស្ទះ ឬជាប់គាំងដោយប្រការណាមួយ វាមិនមែនត្រឹមតែជាការដាក់បន្ទុកថ្មីមួយទៀតលើជាតិ និងប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្ញុំ វាក៏មានន័យថា យើងកំពុងធ្វើឱ្យវីរយុទ្ធជនជួរមុខ ខកចិត្តផងដែរ។

ខកចិត្ត ដ្បិតពួកគាត់ ដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន ដោយគ្មានឱកាសបានមកជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូចពេលនេះ ពីព្រោះពួកគាត់ កំពុងបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវបុព្វហេតុធំៗពីរ គឺការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃជីវភាពសង្គមសម្រាប់ជនរួមជាតិ នៅឯសមរភូមិក្រោយ៕
#សសុខា #SarSokha #កម្ពុជា #Cambodia

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.