ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ថ្ងៃទី២ នៃព្រឹត្តការណ៍សង្រ្កាន្ត! រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨ អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជន ដែលបានពលីការពារទឹកដី

ថ្ងៃទី២ នៃព្រឹត្តការណ៍សង្រ្កាន្ត! រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨ អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជន ដែលបានពលីការពារទឹកដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន១០៨អង្គ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីការពារបូរណភាពទឹកដីស្ថិតក្នុងស្មារតី នៃក្តីស្រឡាញ់ជាតិ មាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា។

ដើម្បីសម្ដែងនូវការដឹងគុណដល់ការលះបង់ដ៏ធំធេង របស់វីរកងទ័ពកម្ពុជាដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់បណ្តាវត្តអារាមទូទាំងខេត្ត ឱ្យរៀបចំពិធីពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជារៀងរាល់ថ្ងៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជូនដល់វិញ្ញាណ
ក្ខន្ធវីរកងទ័ពពលីទាំងអស់ ឱ្យបានទៅកាន់សុគតិភព។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំផងដែរ នូវពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ឧទ្ទិសកុសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីរបស់កម្ពុជាគ្រប់រូប នៅបរិវេណមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ស្ថិតក្នុងស្មារតី នៃក្តីស្រឡាញ់ជាតិ មាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.