ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង

ពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀល ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកជំទាវ បានអញ្ជើញចូលរួមពិធីពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ នៃខេត្តស្វាយរៀង និងបានបួងសួង ឧទ្ទិសថ្វាយគ្រឿងសក្ការដល់ទសបារមី វត្ថុសក្តិសិទ្ធិក្នុងលោក ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជូនថា យោងតាមផែនការរៀបចំរបស់រដ្ឋបាលខេត្តគឺមានស្តង់តាំងពិព័រណ៌ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងការសម្តែងទស្សនីយ៍ភាព ដែលមានទីតាំងនៅមាត់ទន្លេវ៉ៃគោ មានដូចតទៅ :
-ថ្ងៃទី១ ពេលរសៀលមានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង ល្បែងដណ្តើមកៅអី និងពេលយប់មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងល្ខោនបាសាក់ទោល ការសម្តែងរបាំគែន ការសម្តែងរបាំកណ្តូបសេះ។
-ថ្ងៃទី២ ពេលព្រឹកមានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខ្លែងខាបកូនមាន់ ល្បែងបោះអង្គញ់ និងរាំដណ្តើមកៅអី។ ពេលរសៀល មានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងរាំដណ្តើមកៅអី។ ពេលរាត្រី មានការប្រគុំតន្ត្រីចម្រៀងហសហសម័យ ការសម្តែងរបាំក្ងោកប៉ែលិន ចាប៉ីដងវែង ការប្រគំតន្ត្រីសហសម័យ ការសម្តែងល្ខោនយីកេរ។

-ថ្ងៃទី៣ ពេលព្រឹក មានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខាបកូនមាន់ ល្បែងបោះអង្គញ់ រាំដណ្តើមកៅអី ពេលរសៀល មានលេងល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងល្បែងដណ្តើមកៅអី។ ពេលរាត្រី មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងរបាំគោះត្រឡោក ការសម្តែងរបាំនេសាទ ការសម្តែងរបាំខ្លែង ការសម្តែងរបាំគោះអង្រែ ការសម្តែងរបាំដួងច័ន្ទ ការសម្តែងរបាំនារីជាជួរ របាំកន្សែងស្នេហ៍ ការសម្តែងរបាំក្រម៉ា ដែលនូវរាល់ការសម្តែងនេះរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។

ចំពោះនៅវង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោក្រុងស្វាយរៀង ក៏មានការប្រគំតន្ត្រីសម័យដែលរៀបចំឡើងដោយ ក្រុមហ៊ុនវឌ្ឍនៈ ក្នុងរយៈពេល ៣ថ្ងៃនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.