ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សេចក្តីជូនដំណឹង៖ ——– ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូច​សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត​បាត់​ដំបងដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិ​ភាពសណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុ​ណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០ ដែលនឹង ចាប់ពីថ្ងៃ​ទី១៤ដល់ទី១៦ ខែមេសា ឆ្នាំ២០២​៦​ខាងមុខនេះ

សេចក្តីជូនដំណឹង៖ ——– ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូច​សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត​បាត់​ដំបងដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិ​ភាពសណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុ​ណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០ ដែលនឹង ចាប់ពីថ្ងៃ​ទី១៤ដល់ទី១៦ ខែមេសា ឆ្នាំ២០២​៦​ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយក​ចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយ​ចំ​នួ​ន​ដូចខាងក្រោម៖
១-សូមប្រុងប្រយ័ត្នចំពោះការដុតភ្លើងទៀន ភ្លើងធូប ភ្លើងជើងក្រាន ធុងហ្កាសឬ ចរន្តអគ្គិសនីនៅក្នុងកិច្ចពិធីផ្សេងៗទៅតាមជំនឿ ប្រពៃណីនិងទំ​នៀមទម្លាប់។
២-សូមពិនិត្យឱ្យបានជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន ធុងហ្កាស និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិភាពលំនៅដ្ឋានរបស់បង ប្អូនមុនពេលចាកចេញពីលំនៅ​ឋានទោះទៅទីជិតឬទីឆ្ងាយ ។
៣-ការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ ក្នុងឱកាសបុណ្យនេះ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ចៀសវាងករណីគ្រោះថ្នាក់ណា​មួយកើតឡើងដោយការធ្វេស​ប្រហែស ឬមិនគោរពច្បាប់ ពិសេស​សូមកុំបើកបរក្រោមឥទ្ធិពលគ្រឿង​ស្រវឹង ឬគ្រឿងញៀន។
៤-ករណីមានបញ្ហាអសន្តិសុខណា​មួយកើតឡើង សូមមេត្តាធ្វើការទំនាក់​ទំនង មកកាន់លេខទូរស័ព្ទរបស់នគរ​បាល លេខប្រចាំប​ញ្ជា​២៤ម៉ោង​ លេី​២៤ម៉ោង​ 09777 80014 និងលេខ​Hotline 117​ ឬសមត្ថកិច្ចនគរបាលដែលនៅជិតបំផុតដើម្បីចុះអន្តរាគមន៍បានទាន់ ពេលវេលា ។

កងកម្លាំងនគរបាលធ្វើជាកម្លាំងស្នូល ដោយសហការជាមួយកងប្រជាការ​ពារ អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់​ព័ន្ធនៅតាមទីអារាមនៅតាមដងផ្លូវទីរមណីយដ្ឋាន កន្លែងកម្សាន្តសប្បាយនានា ក្រៅពីនោះបានត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ និងសម្រួលដោះស្រាយសភាពការណ៍ទាន់ពេលវេលា ស្របតាមផែនការលេខ​០១៦​ផក.នបខ ចុះថ្ងៃទី ៣១ខែមីនា ឆ្នាំ២០​២៦ របស់ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបងនិងផែនការលេខ ០១៧ ផក.​នប ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០​២៦ ។

សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋចូលរួមសហការនិងអនុវត្តនូវសេចក្តីជូនដំ ណឹងនេះទទួលបានលទ្ធផលល្អ ៕11/04/2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.