ខេត្តសៀមរាប ៖ ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងកំពុងទាក់ទាញភ្ញៀវទេសចរណ៏អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តមើលទិដ្ឋភាពដ៏ស្រស់បំព្រងនៅលើផ្ទៃទឹកដែលគ្របដណ្ដប់ដោយព្រៃលិចទឹកមានផ្ទៃដី២៨៨ហិកតាក្នុងនោះមានពពួកសត្វស្លាប១៧៥ប្រភេទដែលជំនាញអភិរក្សរកឃើញថាបានរស់នៅជុំវិញផ្ទៃបឹងពារាំងនេះហើយការរក្សាឲ្យមានការអភិរក្សតំបន់នេះប្រព្រឹត្តទៅបានក៏ដោយសារលោកក្អោប រ៉នចៅសង្កាត់ជ្រាវសុំការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទមិនអនុញ្ញាត។
សហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងនេះស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាបដោយការបង្កើតសហគមន៏ទេសចរណ៏នេះជាទិសដៅសម្តេចព្រះសង្ឈរាជទេព វង្ស បានស្នើឲ្យព្រះតេជគុណព្រះនាមសន សារិទ្ធគង់នៅវត្តរាជាធិបេតេយ ហៅវត្តព្រិន មានគោលបំណងកសាងទំនប់៧៨ឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៏សន្តិភាពប្រយោជន៏រួមដើម្បីអភិវឌ្ឍន៏សង្គមជាតិឲ្យមានភាពរីកចំរើនសម្បូរសប្បាយរុងរឿង។
លោក ក្អោប រ៉នចៅសង្កាត់ជ្រាវបានប្រគល់តួនាទីជូនលោកគង់ មង្គលប្រធានសហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងជំនួសលោកដោយការមើលឃើញពីសមត្ថភាពលោកគង់ មង្គលជាមនុស្សឆ្លាតវៃប៉ិនប្រសបផ្នែកខាងការស្រាវជ្រាវថែរក្សាពពួកសត្វស្លាបផង និងយល់ពីសណ្ឋានភាពតំបន់នោះយ៉ាងច្បាស់លាស់ផងទើបទុកតួនាទីនេះជូនលោក។
បន្ទាប់ពីបានទទួលតួនាទីជាប្រធានសហគមន៏ទេសចរណ៏លោកគង់ មង្គលខិតខំប្រឹងប្រែងស្វះស្វែងរកដៃគូល្អៗមកពិភាគ្សាពិគ្រោះយោបល់ រកដំណោះស្រ័យរួមក្នុងនោះលោកគង់ មង្គលបានចាត់ចែងមនុស្សឲ្យជួយការងារដូច លោកសឿន សុក្រ លោកសំ ចាន់រិទ្ធ លោកឌុច ដាម អនុប្រធានទី២ លោកឡឹក វ៉ានអនុប្រធានទី១ដើម្បីពង្រឹងសហគមន៏ទេសចរណ៏វប្បធម៏ធម្មជាតិបឹងពារាំងនេះ។
ផ្ទៃបឹងពារាំងសម្បត្តិធនធានធម្មជាតិជាតំបន់ព្រៃលិចទឹកពោពេញដោយរុក្ខជាតិដុះព័ន្ធជុំវិញហើយសម្បូរទៅដោយមច្ឆាជាតិ សត្វស្លាបរស់នៅទីនោះដោយសុខសាន្តនិងមានឈ្មោះបែបពុទ្ធសាសនាផងដោយការយល់ឃើញពីសម្តេចព្រះសង្ឈរាជទេព វង្ស មានគោលបំណងចង់បង្កើតមជ្ឈមណ្ឌលវប្បធម៏សន្តិភាពនៅទំនប់៧៨នេះឡើង។
យោងតាមការមើលឃើញជាក់ស្ដែងផ្ទៃបឹងពារាំងស្ថិតក្នុងការអភិវឌ្ឍន៏បន្តទៅតាមលទ្ធភាពនៃសង្កាត់ជ្រាវដោយប្រើពេលវេលាសន្សឹមៗដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះជាការវិវដ្តឲ្យក្លាយជាតំបន់ទេសចរណ៏នៅថ្ងៃអនាគត៕






