ថ្មីៗនេះនៅស្នាក់ ការក្លឹបអ្នកកាសែតឯករាជ្យ បានបើកកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ។
លោកប្រធានក្លឹបអ្នកកាសែតឯករាជ្យបានលើកឡើងថាឥឡូវនេះមានដោយ មើលឃើញ ក្លឹបអ្នកកាសែតឯករាជ្យមានសន្ទុះកើនឡើងទៅមុខក្នុងការបំពេញ កិច្ចការប្រកបដោយជោគជ័យក្នុងវិជ្ជាជីវៈជាអ្នកសារពត៌មាន។
នាក្នុងឱកាសនោះដែរ លោក ហ៊ុន សុខាក៏បានផ្តល់ជាអំណយដល់លោក ជា ម៉ាប់ ដែលជាអ្នកកាសែតរបស់សមាគមអ្នកសារព័ត៌មានឃ្លាំមើល កម្ពុជា ដែលត្រូវជាកូនលោក ទូច ណូរ៉ា ប្រធានសមាគម សារព័ត៌មានឃ្លាំមើលកម្ពុជា ដែលត្រូវរងការចោទប្រកាន់ ពីសំណាក់សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ ដោយអយុត្តិធម៌ បានរួចផុត រឿងរ៉ាវការចោទ ប្រកាន់វិលត្រឡប់មកជួបជុំ គ្រួសារវិញ ដូចេះ្ន ក្នុងនាមខ្ញុំតំណាងក្លឹប ទាំងមូលនិងលោកអនុប្រធាន ក្នុងក្លឹប សូមផ្តល់ ថវិកាចំនួន ៣០០ដុល្លារជូនលោកជាម៉ាប់ ។ លោក ហ៊ុន សុខា ក៏បានបញ្ជាក់ថា លោកនឹងខិតខំយកថវិកាផ្ទាល់ខ្លួនដែលលោកមា ននឹងជួយឧបត្ថម្ភដល់អ្នកកាសែតដែលកំពុងជួបការខ្វះខា តផ្នែកជីវភាពពេលពួកគាត់ចាស់ទៅ ដែល ពួកគាត់លះបង់កម្លាំងកាយក្នុងការបំរើជាតិមាតុភូមិយើង ហើយវិស័យសារពត៌មានមានសារៈសំខាន់ណាស់និងជាកញ្ចក់ឆ្លុះបញ្ចាំងដល់ សង្គមជាតិបើគ្មាន វិស័យសារពត៌មានទេប្រៀបបាននឹងរបប៣ឆ្នាំ៨ខែ២០ថៃ្ងអ៊ីចឹង! ។
លោកបន្តថាអ្នកកាសែតមានតួនាទីសង្កេតព្រឹត្តិការណ៍ដែលកើតឡើង នៅក្នុង សង្គមតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ។ សង្កេតការណ៍រួចហើយ អ្នកកាសែតត្រូវរាយការណ៍គ្រប់ព័ត៌មានទាំងអស់ដែលបម្រើផលប្រយោជន៍ សង្គម ជូនដល់សាធារណជនដែលជារាស្ត្រ មន្ត្រី និងថ្នាក់ដឹកនាំប្រទេស។ រាស្ត្រមានបញ្ហាត្រូវរាយការណ៍ប្រាប់មេដឹកនាំប្រទេស។ ថ្នាក់ដឹកនាំប្រទេសធ្វើអ្វីមួយត្រូវតែជម្រាបប្រាប់ជូនទៅរាស្ត្រ វិញ តាមរយៈអ្នកសារព័ត៌មាន។
នៅក្នុងតួនាទីរបស់ខ្លួន អ្នកកាសែតមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីរាយការណ៍ពីភាព វិជ្ជមាន ឬអវិជ្ជមានដែលកើតឡើងនៅក្នុងសង្គមមួយ ។ នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីភាគច្រើនយល់ច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ ពួកគេកម្រចាត់ទុកអ្នកកាសែត ជាសត្រូវណាស់។ ប៉ុន្តែនៅក្នុងប្រទេសកុំម្មុយនីស ឬពាក់កណ្តាលកុំម្មុយនីសវិញ អ្នកកាសែតត្រូវបានមន្ត្រីខ្លះចាត់ទុកជាសត្រូវ។ ចាត់ទុកជាសត្រូវ ពីព្រោះអ្នកកាសែតជាអ្នកស្វែងរកការពិត ហើយរំខានសកម្មភាពអាក្រក់របស់មន្ត្រីទាំងនោះ។ ការរំខានសកម្មភាពអាក្រក់របស់ពួកគេនេះហើយ ទើបពួកគេគិតថា អ្នកកាសែតជាសត្រូវរបស់ពួកគេ។
តែមន្ត្រីទាំងនោះមិនដែលគិតថា ខ្លួនឯងជាអ្នកធ្វើអំពើអាក្រក់ទេ។ ការធ្វើសេចក្តីរាយការណ៍ពីរឿងអាក្រក់របស់នរណាម្នាក់ គឺជារឿងប្រឈមរបស់អ្នកសារព័ត៌មានទៅហើយ។ ប៉ុន្តែមានរឿងមួយទៀតដែលអ្នកកាសែតហួសចិត្ត ហើយគួរអោយអាណិតអាជីពខ្លួនឯងនោះ គឺថា បើអ្នកកាសែតសរសេរសរសើរនរណាម្នាក់ដែលអ្នកកាសែតយល់ថា ជាមនុស្សគំរូល្អនោះ អ្នកផ្តល់បទសម្ភាសន៍រូបនោះ សប្បាយចិត្ត។ ប៉ុន្តែ អ្នកអានខ្លះ បែរជាជេរអ្នកកាសែតទៅវិញ។ ពួកគេជេរ ពីព្រោះ ពួកគេមិនចូលចិត្តអ្នកផ្តល់បទសម្ភាសន៍រូបនោះដោយសារតែការច្រណែន ឬដោយគេគិតថា អ្នកផ្តល់បទសម្ភាសន៍ជាបុគ្គលមិនល្អ ។ សរុបសេចក្តីមក ជីវិតអ្នកកាសែត មិនមែនប្រឈម ឬពិបាកនឹងរឿងសរសេរអាក្រក់ពីគេទេតែសូម្បីតែចង់សរសេរល្អពី នរណាម្នាក់ ក៏ត្រូវបានមនុស្សផ្សេងទៀតជេរតិះដៀលដែរ ។ ឳជីវិត ! អ្នកកាសែតអើយ ៕




