ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​របួសធ្ងន់ ស្រាល​៤​នាក់ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ត្រង់​ចំណុច​ផ្លូវ​ខ្វែងគ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ មនុស្ស​ប្រុស ស្រី ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដេក​រដូករណែល​ពេញ​ផ្លូវ ខណៈ​ពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​ម៉ូតូ លើ​កំណាត់​ផ្លូវខ្វែង​គ្នា​ក្នុង​ភូមិសាស្ត្រ​ក្រុងកែប​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៧​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវខ្វែង​33A​ចូល​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​រៀបរាប់​ថា មុនពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពត 1I-4323 ជិះ​គ្នា​២​នាក់​បាន​បត់​ឆ្វេង​ចូល​ផ្លូវ​លំដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត ទើប​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពត 1L-6745 ជិះ​គ្នា​២​នាក់​ដូចគ្នា ដែល​បើក​ចេញពី​ផ្លូវលំ​បំណង​ឡើង​ផ្លូវជាតិ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​ច្រងាប់ច្រងិល ហើយ​រង​របួសធ្ងន់​និង​ស្រាល​តែម្តង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ភាគី​ម៉ូតូ​C125 ផលិត​ឆ្នាំ​២០១៧ អ្នកបើកបរ​ឈ្មោះ ចាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួសស្រាល រីឯ​អ្នករួមដំណើរ ឈ្មោះ ហង់ រួយ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ចំណែក​ភាគី ម៉ូតូ​បង្ក​ម៉ាក​C125​ផលិត​ឆ្នាំ​២០១៤ អ្នកបើកបរ ឈ្មោះ ពៅ នូ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រង​របួសស្រាល អ្នករួមដំណើរ ឈ្មោះ អំ ពៅ ភេទ​ស្រី អាយុ​៦២​ឆ្នាំ រងរបួស​ធ្ងន់ ទាំង​ពីរ​នាក់​រស់នៅ ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ក្រោយ​ពី​វាស់វែង មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​ពីរ​គ្រឿង នគរបាល​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។​ដោយឡែក អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

 

r190316e1 r190316e4 r190316ee2 r190316ee3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.