ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។

ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ មានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័ស និងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស និស្សិតមួយចំនួន ទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងជឿជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះ ក្នុងរយៈពេលប្រហែល ៥ឆ្នាំ ទៅមុខទៀត ការធ្វើទំនើបកម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើនជ័យលាភីសិស្ស និស្សិត កាន់តែមានគុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការនៃស្នងការដ្ឋានរាជធានី ខេត្ត បង្កើនការធ្វើបទបង្ហាញតម្រង់ទិសដល់សិស្ស និស្សិត ដែលជាប់និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងកម្លាំងមានសមត្ថភាព”។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនការបណ្ឌិត្យសភាឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យា នវានុវត្តន៍ និងចំណេះដឹងឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជ័យលាភីដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនាឱកាសនោះ រួមមាន៖ និស្សិត នាយនគរបាលបន្តវេន និងមន្ត្រីពន្ធនាគារ ថ្នាក់បរិញ្ញាបត្រ ចំនួន ២០៧នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ចំនួន ១០០នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សិស្ស និស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញឯកទេសដែលទទួលបាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងអង្គភាព ដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងច្បាប់រដ្ឋ ដើម្បីក្លាយជាមន្ត្រីគំរូ ដែលប្រជាពលរដ្ឋទុកចិត្ត ព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធពីរៀមច្បងឥតឈប់ឈរ ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.