ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​ស្លាប់​យុវជន​ម្នាក់​នៅ​ស្រុក​វ៉ឺ​ន​សៃ​

ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​ស្លាប់​យុវជន​ម្នាក់​នៅ​ស្រុក​វ៉ឺ​ន​សៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ ម៉ូតូ​ដឹកឈើ​ប្រណីត​ធ្វើ​អាជីវកម្ម​មួយគ្រឿង បាន​ដួល​តាមផ្លូវ​ខណ​:​ពេល​កំពុង​បើ​ក្នុង​ល្បឿន​លឿន ហើយ​ធ្លាក់​ឈើ​សង្កត់​តៃកុង​ស្លាប់​មួយ​រំពេច​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​

​យុវជន​រងគ្រោះ​បាត់បង់​ជីវិត​នោះ​ឈ្មោះ​ធៀ​បវុត​ភេទ​ប្រុស​អាយុ​១៤​ ឆ្នាំ​ជនជាតិ​គ្រឹង​មុខរប​រ​ជា​អ្នក​ស៊ី​ ​ឈ្នួល​ដឹក​ឈើ​ប្រណីត​តាម​ម៉ូតូ​ឱ្យ​ថៅកែ​ម្នាក់​ឈ្មោះ ស៊ឹង ចំណាន មាន​ទីលំនៅ​ភូមិ​អូរ​ជុំ​ស្រុក​អូរ​ជុំ​ខេត្ដ​រតនគិរី​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨​ខែវិច្ឆិការ ​ឆ្នាំ​២០១៤​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ដឹកឈើ​ធ្នង់​ចំនួន​បី​កំណាត់​ដែល​មាន​ មុខកាត់​ធំៗ​ចេញពី​ភូមិសាស្ដ្រ​ស្រុក​វ៉ឺ​ន​លុះ​មកដល់​ចំណុច​កើតហេតុ​ក្នុង​ ភូមិ​ឃុំ​បាន​ប៉ុង​ម៉ូតូ​នោះ​ក៏​ដួល​ហើយ​ធ្លាក់​ឈើ​សង្កត់​យុវជន​ដែលជា​ អ្នកបើកបរ​បណ្ដាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​។​

​ប្រភព​បាន​បន្ដថា ក្រោយ​ពី​ម៉ូតូ​នោះ​ដួល​សង្កត់​ស្លាប់​មនុស្ស​ពេលនោះ គេ​ឃើញ​ប៉ូលិ​ស្រុក​វ៉ឺន​សៃ បាន​ទៅ​ដល់​ធ្វើការ​ត្រួតពិនិត្យ​ហើយ​ថៅកែ​ស្រី​ឈ្មោះ​ស៊ឹង ចំណាន ដែលជា​អ្នក​ទទួល​ទិញ​ឈើ​ពី​ជនរងគ្រោះ​ក៏​បាន​ទៅ​ដល់​ទីនោះ​ដែរ​រួចហើយ​ដឹក​ សាកសព​យកចេញ​ពី​កន្លែងកើតហេតុ​មក​ឯ​ស្រុក​អូរ​ជុំ ។​

​ប៉ូលិសចរាចរណ៏​ស្រុក​វ៉ឺន​សៃ​បាន​ឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​នោះ​គឺ​ត្រូវ​ឈើ​សង្កត់​បាក់ក និង​សង្កត់​ដើមទ្រូង នៅពេល​ខ្សែ​ចង​ឈើ​បាន​របូត ចេញ​ហើយ​ម៉ូតូ​ដួល​ពេល​កំពុង​បើក​លឿន ទើប​បណ្ដាលឱ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ករណីនេះ គឺ​មកពី​ជនរងគ្រោះ​ខ្វះ​ការប្រុងប្រយ័ត្ន​នៅពេល​ដឹក​ធ្ងន់ ៕

P1070269

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.