ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​ស្រវឹងស្រា​កើត​ភ្លើង​ប្រច័ន្ទ​កាប់​ប្រពន្ធ​និង​កាំបិតផ្គាក់​បណ្តាលអោយរ​បួស​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនៈគិរី ៖ បុរស​ម្នាក់​មក​ពី​ផឺកស៊ី​ជាមួយ​មិត្តភ័ក្ត​ស្រវឹងស្រា​ដល់​ផ្ទះ​កើត​ភ្លើង​ប្រច័ន្ទ កាប់​ប្រពន្ធ​និង​កាំបិតផ្គាក់​បណ្តាលអោយរ​បួស​ធ្ងន់​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេល កាលពី​ម៉ោង​១៣​និង​០៥​នាទី​ល្ងាច​ពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

​លោក ភោគ សារិទ្ធ អធិការ​ស្រុក​កូន​មុំ​បានឲ្យដឹងថា បុរស​ជនសង្ស័យ​ឈ្មោះ វាង ធិន អាយុ​២៧ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ និង​ជ​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ស្រី ពៅ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​លោក​បាន​បន្ត​ថា​បុរស​សង្ស័យ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ច្រើន​ខែ​មក​ហើយ ពេល​ដែល​ផឹក​ស្រា​ចូល​ពោះ​ម្តងៗ​តែងតែ​មក​ឈ្លោះប្រកែក ជាមួយ​ប្រពន្ធ និង​ប្រមាថ​កាប់​សម្លាប់​ចោល​ជាច្រើន​ដង ។ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​មក​ពី​ផឹកស្រា​ជា​មួយ​មិត្ត​ភ័ក្ត្រ​ក្នុងភូមិ​ហើយ​បាន​ត្រលប់​មក​ដល់​ផ្ទះ​វិញ​ក៏​ឈ្លោះប្រកែក​ប្រពន្ធ​ពីរ​ទៅ​បី​ម៉ាត់​ក៏​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ចំ​ក​បណ្តាលអោយ​របួសធ្ងន់់​ក្រោយពី​កាប់​ហើយ​សាច់ញាតិ​ក្នុងភូមិ​បាន​បញ្ជូន​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ។​គ្រូពេទ្យ​ប្រាប់​ថា​របួស​ធ្ងន់​ខ្លាំង​ពេក​មិនអាច​ព្យាបាល​បាន​ទេ​អោយ​សាច់ញាតិ​បញ្ជូន​ទៅ​ភ្នំពេញ​ជាបន្ទាន់​។

​ចំណែក​ជនសង្ស័យ​ជា​ប្តី​បាន​កាប់​ប្រពន្ធ​ហើយ​នោះ​រត់​គេចខ្លួន​ទៅ​ពួន​ចំការ ក្បែរ​ភូមិ​នោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក​តាម​ចាប់​ជនសង្ស័​យ​បាន យក​ទៅ​អធិការ​ស្រុក​កូន​មុំ ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាមច្បាប់ ៕

 

2015_10_10a (2) 2015_10_10a (3) 2015_10_10a (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.