ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោកអភិបាលខណ្ឌសែនសុខ បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងមាន់ជល់ របស់ឈ្មោះឆើត នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់

លោកអភិបាលខណ្ឌសែនសុខ បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងមាន់ជល់ របស់ឈ្មោះឆើត នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរសមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំបញ្ជាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដាក់ចេញបទបញ្ជាប្រគល់ភារកិច្ចដឹកនាំការបង្ក្រាប ដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះបង្ក្រាបដល់ទីកន្លែងសង្វៀនជល់មាន់ដុះស្លែមួយកន្លែងដែលត្រូវបានគេដឹងថាជារបស់ឈ្មោះ ឆើត មានទីតាំងស្ថិតនៅចំណុច ចំការដាំឈូក ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដោយឈ្មោះ ឆើត នេះតែងតែធ្វើការប្រមូលផ្តុំក្រុមអ្នកញៀនល្បែងជល់មាន់គ្រប់ប្រភេទមិនញញឺត និងច្បាប់ប្រទេសនោះឡើយ ។ ជាពិសេសតែងតែធ្វើការប្រឆាំងនឹងបទបញ្ជា នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទពីប្រមុខថ្នាក់ដឹកនាំប្រទេសតាំងពីសម័យសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី លុះរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នីតិកាលនៃរដ្ឋសភាផងដែរ ។
ជាលទ្ធផលនៃការបង្ក្រាបខណៈកម្លាំងសមត្ថកិច្ចបានទៅដល់ទីកន្លែងក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះបានរត់បាតជើងសព្រាត ខ្លះចូលស្រះឈូកជាដើម ។ ទោះយ៉ាងណាសមត្ថកិច្ចបានដកហូតសម្ភារៈដែលបម្រើឱ្យទីកន្លែងជល់មាន់មានដូចជា តង់ កៅអីជ័រសម្រាប់អង្គុយមួយចំនួន រួមវត្ថុផ្សេងៗទៀត ព្រមទាំងម៉ូតូប្រហែលជាង១០គ្រឿង និងរថយន្តមួយចំនួនផងដែរ (លម្អិតនៅពេលខាងមុខ) ។

សូមរំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត /រាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ដោយឡែកកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស ។
ឯកឧត្តម ក៏បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន  ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ ។ តាមមន្រ្តីដែលចុះអនុវត្តផ្ទាល់នៅទីតាំងខាងលើបានឱ្យដឹងថា សម្ភារៈទាំងអស់នេះត្រូវប្រគល់និងយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ទាក់ទិននឹងករនៅខាងលើនេះ មហាជនចាំមើលថា តើអា ឆើត ហ៊ានបង្កើតទីតាំង ល្បែងមាន់ជល់ នៅក្នុងទឹកដីខណ្ឌសែនសុខ បន្តទៀតដែរឬទេ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.