ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង:  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយដើម្បីលើកសោភ័ណភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកាន់តែរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកទទឹង ផ្លូវខេត្តលេខ១៥៧១ និងក្រាលកម្រាលកៅស៊ូDBST បន្ថែមពីលើ(Reseal) ប្រវែង ២,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងផ្លូវទាំងអស់ សូមបញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ ដើម្បីសាងសង់សំណង់រឹងផ្សេងៗ ដោយខុសច្បាប់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហាអនាម័យបរិស្ថាន ហាមឃាត់ដាត់ខាតការដុតសំរាមកាកសំណល់គ្រប់ប្រភេទ ត្រូវចេះវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចេះកែច្នៃកាកសំណល់ជុំវិញផ្ទះជាជីកំប៉ុស្តិ៍អាចប្រើប្រាស់បានឡើងវិញតាមលទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តណែនាំប្រជាពលរដ្ឋ កាត់បន្ថយការចាក់គ្រឿងរំពងសំឡេងឮខ្លាំងរំខានការរស់នៅដល់អ្នកជិតខាង និងភ្ញៀវទេសចរ ព្រមទាំងអប់រំកូនចៅឱ្យចៀឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.