ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។

ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

បើតាមឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្ត សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន រួមមាន៖ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល ការសម្របសម្រួល និងទទួលពលករវិលត្រឡប់ពីប្រទេសថៃ ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិនៅសមរភូមិជួរមុខ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ព្រមទាំងការជំរុញការអភិវឌ្ឍលើវិស័យនានា និងការងារសង្គមកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តរដ្ឋបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញស្មារតីសាមគ្គីភាពយ៉ាងសកម្ម តាមរយៈការចូលរួមបរិច្ចាគក្នុងមូលនិធិផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះពលរដ្ឋភៀសសឹក និងឧបត្ថម្ភដល់វីរយុទ្ធជន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ទៀតថា ទឹកចិត្ត សប្បុរសធម៌ដ៏មហាសាលនេះ ធ្វើឱ្យរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រៃវែង មានលទ្ធភាពចូលរួមគាំទ្រវីរយុទ្ធជននៅព្រំដែន និងពលរដ្ឋភៀសសឹក ដោយសរុបជាថវិកាមានជិត ១លានដុល្លារអាម៉េរិក។

ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ណែនាំរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រៃវែង ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៦។ ក្នុងនោះ ឯកឧត្តម បានសង្កត់ធ្ងន់លើការងារអាទិភាពមួយចំនួន រួមមាន៖ ការបន្តការពារសន្តិភាព និងស្ថិរភាពនយោបាយ ការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងការកែលម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្នុងគ្រាដែលរដ្ឋបាលខេត្តព្រៃវែង ទើបមានការផ្លាស់ប្ដូរអភិបាលក្រុង ស្រុកមួយចំនួនជាបន្តបន្ទាប់ នាឆ្នាំ២០២៦នេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យបន្តបំពេញតួនាទីស្របតាមច្បាប់ ក្នុងការងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហការជាធ្លុងមួយជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋបាលក្រុងស្រុក សម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ ចំណែកជោគជ័យនៃផែនការឃុំ-សង្កាត់ ក៏រួមចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ។ ឯកឧត្តម បានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការកៀរគរ និងទាក់ទាញការវិនិយោគ។ ជាលទ្ធផលជាក់ស្តែង នាពេលថ្មីៗនេះ ខេត្ត ទទួលបានគម្រោងវិនិយោគធំៗ ចំនួន ៣ ដែលមានទំហំទុនវិនិយោគចាប់ពី ៦លានដុល្លារ ដល់ជាង ២០លានដុល្លារអាម៉េរិក ក្នុងមួយគម្រោង និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជិត ៤.០០០កន្លែង។ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈលំហូរវិនិយោគទាំងនេះ នឹងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រៃវែង ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.