ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ឆេះ​អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង​នៃ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ​បំផ្លាញ​សម្ភារៈប្រើប្រាស់​មួយចំនួនធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ អគ្គីភ័យ​ឆេះ​អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង នៃ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ បំផ្លាញ​ការខូចខាត​៤​បន្ទប់ និង​ឯកសារ​សិក្សា សម្ភារៈ​សិក្សា​មួយចំនួន និង សម្ភារៈ​ប្រើប្រាស់​មួយចំនួនធំ សង្ស័យ​មាន​អ្នក​លួច​ដុត ព្រោះ​មិន​មាន​មនុស្ស​ស្នាក់​នៅ​ទេ កាលពី​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុម ៣៣ ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។ កម្លាំង​អធិការ​ស្រុក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មគោល​.​សហការ​ជាមួយ​កម្លាំង​ប៉ុស្ត៍ប​ន្សាយ​ត្រែង​និង​ប្រជា​ការពារ​ចូល​រូ​ម​ពន្លត់ភ្លើង​កំពុង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ហើយក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភយ័​ខេត្ត​មក​ជួយ​ចំនួន​៣​ឡាន​ ​តែ​ប្រើ​ទឹក​អស់​១​ឡាន​ទេ​។​

​ប្រជាពលរដ្ឋ​បញ្ជាក់​អោយដឹងថា ៖ កម្លាំង​នគរបាល​ប៉ុ​ស្ត៍រូង​ជ្រៃក្រោម​ការដឹកនាំ​រប​ស់​លោក ឆែម សា​មុន នាយប៉ុស្តិ៍ មិន​មាន​នរណា​ម្នាក់​នៅ​កន្លែងកើតហេតុ​ទេ ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ឡើយ ។​

​កម្លាំង​សមត្ថកិច្ច​បាន​អោយដឹង​ថា អគារ​ស្នាក់នៅ​របស់​គ្រូ​មួយ​ខ្នង​ស្មើ ៤ បន្ទប់ បណ្តោយ​២០​ម x ៥​ម​. ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ សម្ភារៈ​ខូចខាត​រួមមាន ឯកសារ​សិក្សា​មួយចំនួនធំ សម្ភារៈ​សិក្សា នឹង​សម្ភារៈប្រើប្រាស់​មួយចំនួនធំ គិត​ជា​ប្រាក់​សរុប​ការខូចខាត​ប្រហែល​ជិត​១០០០០​ដុល្លា​(​មួយ​ម៉ឺន​ដុល្លា​)​។​

​សមត្ថកិច្ច​បាន​បញ្ជាក់់​ថា នៅពេល​កើតហេតុ នៅក្នុង​បរិវេណ​សាលារៀន​អនុ​វិទ្យា​រូង​ជ្រៃ មិន​មាន​ភ្នក់ភ្លើង ពេល​លោកគ្រូ​អ្នកគ្រូ​ស្នាក់​នៅ​មាន​ភ្លើងអគ្គិសនី តែ​ពេល​ពួកគាត់់​ទៅ​ផ្ទះ​គាត់​បិទ​គប់ (​ព្រី​ភ្លើង​) ដូច្នេះ​ករណី​ឆេះ​អគារ​ខាងលើ​សង្ស័យ​មាន​គេ​លួច​ដុត ដោយ​ខឹង​នាយក​សាលា ឬ​គ្រូបង្រៀន​នៅ​ទីនោះ ដោយ​ប្រការ​ណាមួយ​ជាក់​ជា​ពុំខាន ៕

 

2015_10_10b (2) 2015_10_10b (1)

Filed in: អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.