ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មេបញ្ជា​កា​រកងរាជអាវុធ​ហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ​ដឹក​នាំកិច្ចប្រ​ជុំត្រួត​ពិនិត្យវឌ្ឍ​នភាពកា​រងារ​ និង​ទិស​ដៅអ​នុវត្តបន្ត និង​ផ្សព្វផ្សា​យ កា​រងារប្រយុទ្ធប្រ​ឆាំងការ​ឆក​បោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា

មេបញ្ជា​កា​រកងរាជអាវុធ​ហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ​ដឹក​នាំកិច្ចប្រ​ជុំត្រួត​ពិនិត្យវឌ្ឍ​នភាពកា​រងារ​ និង​ទិស​ដៅអ​នុវត្តបន្ត និង​ផ្សព្វផ្សា​យ កា​រងារប្រយុទ្ធប្រ​ឆាំងការ​ឆក​បោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោ​កឧត្តម​សេនីយ៍ត្រី បោន ប៊ិន ​មេបញ្ជាកា​រក​ងរាជអាវុធ​ហត្ថខេត្តបន្ទាយ​មានជ័យ​ នៅរសៀល​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០២៦ អញ្ជើញ​ជាអធិបតីភាព ក្នុងកិច្ចប្រ​ជុំត្រួតពិ​និត្យវ​ឌ្ឍន​ភាពកា​រងារ និងទិស​ដៅអនុវត្តបន្ត ​និងផ្សព្វផ្សាយ ការងារប្រ​យុទ្ធប្រឆាំង​ការឆកបោកតា​មប្រ​ព័ន្ធបច្ចេកវិទ្យា (o​nline scams)។ កិច្ចប្រជុំនេះ​ក៏មា​នការចូលរួមពី​សំណាក់​លោកមេបញ្ជាការរង លោ​កនាយ​សេ​នាធិ​ការរង លោក​ប្រធាន–អនុប្រធា​នមន្ទីរទាំង​៧ លោកនាយ​កា​រិយាល័យ, លោកមេប​ញ្ជាការ មេ​បញ្ជាកា​ររង មូលដ្ឋាន​ក្រុង ស្រុក​ទាំង៩ លោក​ប្រធានស្នាក់​ការសន្តិសុខ និងកម្លាំង​កងរាជអា​វុធហត្ថ​ទាំងអស់​ដែលកំពុងបំ​រើការងារនៅសេនា​ធិការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្ត។

នាឱកាសនោះលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បា​នពាំនាំនូវ​ការផ្ដាំផ្ញើសួ​រសុខទុក្ខពី​សំណាក់ លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជា​ការរង នៃកង​យោធព​លខេមរភូមិន្ទ មេបញ្ជា​ការកងរា​ជអាវុធហត្ថលើ​ផ្ទៃប្រទេស ជូនចំ​ពោះនាយ នា​យទាហា​នរង និ​ងពលទាហាន  នៃ​កង​រាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដោយក្តីនឹក​រលឹកផងដែរ។ និង​បាន​គោរពដល់​ដួងវិញ្ញា​ណក្ខន្ធវរក​ងទ័ព ពិសេស​អាវុធ​ហត្ថដែល​បានពលី នៅក្នុង​សមរភូមិ​ប្រយុទ្ធតតាំ​ងជាមួយនឹ​ងសត្រូវឈ្លា​នពា​នការពារបូរណ​ភាពទឹកដី ​នាពេលកន្លងមក។

លោកឧត្តមសេនី​យ៍ត្រី មេបញ្ជា​ការបានបន្តទៀតថា ដោយទទួលបាន​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​របស់ប្រមុខរា​ជរដ្ឋា​ភិបាលកម្ពុជា សម្តេចមហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និ​ងអនុវត្តតា​មការណែនាំ​របស់លោ​កឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការកងរា​ជអាវុធហត្ថលើផ្ទៃប្រ​ទេស ក្នុងការប្រយុ​ទ្ធប្រឆាំងកា​រឆកបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (online scams) លោក​ឧត្តមសេនី​យ៍ ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្តបានដាក់បទ​បញ្ជារដល់មេប​ញ្ជាការមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុង–ស្រុកទាំ​ងអស់ ត្រូវតែ​ធ្វើការបង្ក្រាបទី​តាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន។ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា បើអាវុធ​ហត្ថរូប​ណាដែល​មានការពា​ក់ព័ន្ធទៅ​នឹងប​ទល្មើសគ្រប់ប្រភេទ ពិសេសបទ​ល្មើ​សឆក​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) មិនត្រូវបានលើ​កលែងឡើ​យ ត្រូវតែអនុ​វត្តតា​មផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.