ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» ក្រសួងព័ត៌មាន ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលគួរជាគាប់ប្រសើរដោយមានវាគ្មិនមកពីអគ្គនាយកដ្ឋាន/អង្គភាពជំនាញ និងក្រុមការងារសំខាន់ៗចំនួន១៦រូប បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

ពិធីសន្និបាតបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានទូទាំងរាជធានី-ខេត្ត ជាង៥០០នាក់ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈសន្និបាតនេះនៅក្នុងឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានសម្រេចលលើការងារសំខាន់ៗ៖ ការងារព័ត៌មាន និងសោតទស្សន៍, ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ការងាររៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ការងារកំណែទម្រង់ទាំង៣ (រដ្ឋបាលសាធារណៈ វិមជ្ឈការនិងវិសហមជ្ឈការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ, ការងារនីតិកម្ម, ការងារបរិវត្តកម្មឌីជីថល, ការងារកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ, ការងារបណ្តុះបណ្តាលធនធានមនុស្ស និងការងារសមាគមនារី និងគាំពារសង្គម។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដើម្បីឱ្យយើងដឹងថា ក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការអ្វីខ្លះ និងងាយស្រួលក្នុងការតស៊ូមតិឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលធ្វើការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាមួយដៃគូជាតិ និងអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.