ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣២ នៅខេត្តសៀមរាប

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣២ នៅខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប៖ ការមានកូនជាអំណោយជីវិតដ៏ធំសម្រាប់គ្រួសារនីមួយៗ ប៉ុន្តែក៏ជាការ​បន្ថែមនូវអម្រែកនៃការទទួលខុសត្រូវនៅក្នុងគ្រួសារផងដែរ។ សម្រាប់អ្នកកូន១ កូនភ្លោះ​២ លំបាកមួយកម្រិតទៅហើយ តែវារឹតតែលំបាកខ្លាំងថែមទៀត សម្រាប់អ្នកដែល​ទទួល​បានកូនភ្លោះ៣។ ដោយឈ្វេងយល់ ក៏ដូចជាបានឃើញជាក់ស្តែងនូវការលំបាក និង​បន្ទុក​នៃការចំណាយក្នុងជីវភាពរបស់គ្រួសារទទួល​បាន​កូនភ្លោះ៣​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសយកកូនភ្លោះ៣ ជាកូនៗរបស់សម្តេច ហើយតែងផ្តល់អំណោយនៅពេលសម្រាល។

ចាប់តាំងពីឆ្នាំ១៩៩៩មក រាល់គ្រួសារសម្រាលបានកូនភ្លោះ៣ គឺមិនដែលរំលងការផ្តល់​អំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ លោក សេង ទៀង នាយករងខុទ្ទកាល័យ​សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បានបន្តនាំយកអំណោយសប្បុរស​របស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរនោះ ទៅចែកជូនគ្រួសារសម្រាលបានកូនភ្លោះ៣ មួយគ្រួសារទៀត ស្ថិតនៅខេត្តសៀមរាប។

អំណោយដ៏សប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតជូនទៅគ្រួសារកូនភ្លោះ៣នេះ ​រួម​មាន ថវិកា១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។​

កូនភ្លោះ៣ ដែលសុទ្ធតែជាស្រីនេះ គឺជាកូនលើកទី៣ក្នុងគ្រួសារ មានឪពុកឈ្មោះ ចន វាសនា អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ ញាត ផល្លា អាយុ ២៦ឆ្នាំ។ អ្នកទាំងពីរមានមុខរបរ​កសិករ រស់នៅភូមិអូរស្រឡៅ ឃុំផ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទារិកាភ្លោះ​ទាំង​បី​នាក់នេះ សម្រាលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប តាមរយៈការវះកាត់ដោយសាស្ថានភាពសុខភាពរបស់មាតា។

ទារិកាភ្លោះទាំងបី និងមាតារបស់កូនភ្លោះទទួលបាននូវការថែទាំសុខភាពយ៉ាងយក ចិត្ត​ទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។ នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុមគ្រូពេទ្យ លោក សេង ទៀង បាននាំយកនូវ​ប្រ​​សា​​សន៍​​​​ផ្តាំ​​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែល​តែង​តែ​ផ្ញើ​​នូវការ​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋ នៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា។

លោក សេង ទៀត បានឱ្យ​ដឹង​​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ ពោល​គឺរយៈពេលជាង ២៧​ឆ្នាំ​កន្លង​​មក​នេះ មាន​គ្រួសារសម្រាលបានកូនភ្លោះ៣ ឬ​បួន​នាក់ ​ចំនួន​​៤៣២គ្រួ​សារ​​​​​រួចហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រស​ធម៌ ពី​សម្តេច​តេ​ជោ​ និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុង​ការ​ជួយ​ទំនុក​បំរុង​ដល់​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ពិ​សេស​ការ​​ចិញ្ចឹម​បីបាច់ទារក​ភ្លោះ​បី​នាក់ ត្រូវ​ជា​ចៅៗ​​របស់​សម្តេច​ នៅ​ពេល​ឆ្លង​ទន្លេរួច។

លោក សេង ទៀង បន្តថា ជំនួយ​ឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​ ដែល​បម្រើ ឱ្យ​សកម្ម​ភាព​នយោ​បាយ​នោះទេ ផ្ទុយ​ទៅវិញ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ជ្រះ​ថ្លា​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់ របស់​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រសូត្រ​ទារក​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។

លោកនាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដោយក្តីអាណិតស្រ ឡាញ់ ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត សម្តេច និងលោកជំទាវបណ្ឌិត បានជួយ​ឧបត្ថម្ភ​ថវិកាចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារ​ដែល​ទទួលបានកូនភ្លោះបីនាក់ និងជាគ្រួសារលើកទី៨ ដែលទទួលបានថវិកាឧបត្ថម្ភពី​សម្តេច​ធិបតី និងលោកជំទាវបណ្ឌិត។

លោក សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្ត​តាមដានពីសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិនបើកូនមានអាការៈអ្វីខុសពី​ប្រ​ក្រតី សូមរាយការជូនក្រុមគ្រូពេទ្យប្រចាំការ និងប្រសិនបើក្រុមគ្រូពេទ្យអនុញ្ញាត​ឱ្យ​វិល​ត្រឡប់ទៅលំនៅដ្ឋានវិញចាំនាំកូនត្រឡប់ទៅលំនៅដ្ឋាន សំដៅធ្វើយ៉ាងណាដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់​ដល់អាយុជីវិតរបស់ទារក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.