ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។

ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្តីរីករាយនិងសាទរឯកឧត្តម សៀង ឡាប្រេស្ស ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសឯកឧត្តម នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ម៉ក់ សម្បត្តិ ជាអនុប្រធាន តាមព្រះរាជក្រឹត្យលេខ ១២២៥/១៦៩៥ នស.រកត.។ ជាងនេះទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.