ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ខេត្តប៉ៃលិន បើកយុទ្ឋនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ខេត្តប៉ៃលិន បើកយុទ្ឋនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55


ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើកយុទ្ឋនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោម ពាក្យ ស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួម ពី សំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត,អភិបាលក្រុង/ស្រុក, មេឃុំ/ចៅសង្កាត់, យុវជន សសយក, យុវជន កាយរឹទ្ធ, យុវជនកាកបាទក្រហម, លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណជាង ៣០០នាក់។

លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ ដើម្បីអនុវត្ត យុទ្ធនាការ «និយាយ ថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន គឺគោល ដៅ នៃ យុទ្ធនា ការនេះ ផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ក្នុងសង្គម កម្ពុជា តាមរយៈ ទី១. ការផ្សព្វ ផ្សាយបញ្ជ្រាបចំណេះដឹងអ្វីជាព័ត៌មានក្លែងក្លាយ ប្រភេទព័ត៌មានក្លែងក្លាយ អំពីគ្រោះថ្នាក់ និងផលវិបាក កើតចេញ ពី ព័ត៌មានក្លែងក្លាយ ទី២. លើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសយុវវ័យ ឱ្យ ស្គាល់ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដើម្បីចែករំលែក និងជឿដោយប្រុងប្រយ័ត្ន និងទី៣. កាត់ បន្ថយ ចំនួនព័ត៌មាន ក្លែងក្លាយ។

លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងបរិបទនៃការរីកចម្រើនឥត ឈប់ឈរនៃបច្ចេកវិទ្យា ការទទួលនិងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល បណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ដោយបង្កការគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង ដែលទាម ទារឱ្យគ្រប់មជ្ឍដ្ឋានទាំងអស់ ដែលជាអ្នកប្រើប្រាស់ ឬជាអ្នកផលិតព័ត៌មាន, ចែកចាយព័ត៌មាន ត្រូវធ្វើការស្វែងយល់ ឱ្យ បានកាន់តែច្បាស់ អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលបានព័ត៌មាន ប្រកប ដោយ គុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ពលរដ្ឋឌីជីថល ត្រូវស្វែងយល់បន្ថែម ពី របៀប ក្នុងការ កំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ ការរីកសាយភាយ និងការបន្សាបព័ត៌មានក្លែង ក្លាយ ដូច្នេះ ពលរដ្ឋក្នុងសហគមន៍, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិពលបង្កើតមាតិការ , យុវជន, មន្ត្រីរាជការ,អាជីវករ, ជាពិសេសអ្នក ប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយប្រកាន់ខ្ជាប់ ទម្លាប់ ល្អគឺ៖ ការបង្កើត ចែកចាយ និងផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសបើកយុទ្ឋនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ»នោះដែរ គណៈធិបតី និងអង្គពិធីទាំងមូល ក៍បានធ្វើការ ដង្ហែក្បួន នៅតាមទីប្រជុំជននានាក្នុងខេត្ត ដើម្បីបន្សាបឥទ្ឋិពលអវិជ្ជមានពីក្រុមបង្កើតព័ត៌មានក្លែងក្លាយ និងអ្នកបង្កើតមាតិការក្លែងបន្លំសភាពការណ៍ក្នុងមូលដ្ឋាន៕

សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.