ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រធាន​កិតិ្តយសសមាគមនារីខេត្តកំពតបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកពលរដ្ឋណាម្នាក់ចោលឡេីយ

ប្រធាន​កិតិ្តយសសមាគមនារីខេត្តកំពតបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកពលរដ្ឋណាម្នាក់ចោលឡេីយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតបានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ​ចំនួន ៦៨៦គ្រួសារ ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួនក្នុងស្រុកបន្ទាយមាស​ ដែលពិធីនេះធ្វេីឡេីងក្នុងបរិវេណសាលាស្រុកបន្ទាយមាស។

មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តយសសមាគមនារីខេត្តកំពតបានគូសបញ្ជាក់ថា​ ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ ក្រោមនយោបាយ​ ឈ្នះ​ ឈ្នះ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ សុខមាលភាពប្រជាលរដ្ឋត្រូវបានគិតគូជានិច្ច​ ហេីយការខ្វះខាតរបស់ពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗ​ និងទាន់ពេលវេលា។  លោកជំទាវបានបន្តថា​ បច្ចុប្បន្ន​ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ សម្តេច​នៅតែបន្តគិតគូកាន់តែខ្លាំងថែមទៀត​ ដោយបានដាក់ចេញនូវគោលនយោបាយ​ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់ដល់អាជ្ញាធរគ្របលំដាប់ថ្នាក់​ ឱ្យចុះដល់មូលដ្ឋានផ្ទាល់ដេីម្បីពិនិត្យ​ និងដោះស្រាយរាល់តម្តូវការ​ និង​ការខ្វះខាតរបស់ប្រជាលរដ្ឋក្នុងមូលដ្ឋានខ្លួន។ ជាក់ស្តែងពេលនេះ​ ក្រោយមានការប៉ះទង្គចរវាងកម្ពុជា​ និងថៃ​ បានធ្វេីឱ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅធ្វេីការនៅតាមខេត្តជាប់ព្រំដែនភៀសសឹកមកកាន់លំនៅឋាន​ និងផ្ទះរបស់បងប្អូនតាមស្រុកនានាក្នុងខេត្ត​ ហេីយបងប្អូនភៀសសឹកទាំងអស់ត្រូវបានគិតគូជានិច្ច​ ដោយមិនដែលទុកចោល ឬទុកឱ្យបងប្អូនជួបការលំបាកឡេីយ។

ក្នុងឱកាសនោះដែរ​ លោកជំទាវ​ប្រធាន​កិត្តិយស​សមាគមនារីខេត្តកំពត​ ក៏បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។ លោកជំទាវ​ ក៏បានលេីកទឹកចិត្តដល់បងប្អូនជនភៀសសឹកទាំងអស់​ ត្រូវខិតខំថែទាំសុខភាព​ឱ្យបានល្អប្រសេីរ​ដេីម្បីត្រៀមវិលត្រឡប់ទៅកាន់ទីលំនៅដេីមវិញក្នុងពេលឆាប់ៗនេះ​ ពិសេសត្រូវជឿទុកចិត្តលេីប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ចប់ការប៉ះទង្គិចរវាងកម្ពុជា​ និងថៃដោយសន្តិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.