ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព វីរ:នគរបាល ដោយមិនរំលងឡើយ

លោក ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព វីរ:នគរបាល ដោយមិនរំលងឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការងារយ៉ាងសស្រាក់សស្រាក់ និងយកចិត្ដទុកដាក់ខ្ពស់ណាស់ ទាំងលើជីវភាពនៃការរស់នៅ និងសុខភាពរបស់បងប្អូនជនភៀសសឹកយើងទាំងអស់ ដែលបានមកស្នាក់នៅតាមសង្កាត់ទាំង ១០៥ និងខណ្ឌទាំង១៤ ដោយមិនរំលងឡើយ ដើម្បីចូលរួមចរំលែកការលំបាករបស់បងប្អូនយើងជនភៀសសឹក រួមទាំងគ្រួសារវីរកងទ័ពយើងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គ្រួសារវីរកងទ័ព ចំនួន ១២២៤គ្រួសារ នៅកោះពេជ្រ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានឱ្យដឹងទៀតថា «ក្នុងនា​មអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលមិនទុកនរណាម្នាក់ដោយសារអាហារនោះទេ»។ ជាពិសេសបងប្អូនជនភៀសសឹក និងគ្រួសារវីរកងទ័ពយើងនៅពេលនេះ។

លើសពីនោះក្រោមការយកចិត្ដទុកដាក់ និងសេចក្ដីអាណិតស្រលាញ់ ពិសេសការបង្ហាញពីការដឹកគុណដល់វីរកងទ័ពយើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រយៈពេល២ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៥ គឺបានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពផងដែរ សរុបជាង៣ពាន់គ្រួសារ ដែលប្រព្រឹត្ដទៅកោះពេជ្រ ដោយកាលថ្ងៃម្សិលមិញជួបសំណេះសំណាលដោយផ្ទាល់ប្រជាជនភៀសសឹកចំនួន ១៧៨៩គ្រួសារ (ជាង៥ពាន់នាក់) និងថ្ងៃនេះជាមួយគ្រួសារវីរកងទ័ព ចំនួន ១២២៤ គ្រួសារ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ក្នុងនា​មអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបម្រើដល់សុខទុក្ខបងប្អូនជនភៀសសឹក ពិសេសគ្រួសារវីរកងទ័ពឱ្យស័ក្កសមនឹងការលះបង់របស់វីរកងទ័ពយើង។ «យើងខ្ញុំក្នុងនាមរដ្ឋបាលរាជធានីភំ្នពេញ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ហើយនិយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពិតជាមានការដឹងគុណយ៉ាងធំធេងនូវការពលី លះបង់របស់វីរកងទ័ពយើងជាប់ក្នុងក្រអៅបេះដូងរបស់យើងជារៀងរហូត» ។

លោកក៏បានផ្ដាំផ្ដើដល់វីរកងទ័ព និងនគរបាលទាំងអស់ថា បងប្អូនយើងនៅសមរភូមិក្រោយ ត្រូវបានអាជ្ញាធរដែនដីយកចិត្ដទុកដាក់ និងគិតគូរជាប់ជាប្រចាំផ្ដល់ទាំងស្បៀងឧបភោគបរិភោគ និងកម្លាំងចិត្ដជូនវីរកងទ័ព ហើយកូនចៅ និងគ្រួសារគាត់នៅខាងក្រោយនេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ គឺបានយកចិត្ដទុកដាក់ជាប់ជានិច្ច សូមកុំមានក្ដីបារម្ដអ្វីនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.