ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលពលីជីវិតនៅសមរភូមិមុខ

អភិបាលខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលពលីជីវិតនៅសមរភូមិមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា មេបញ្ជាការរងកងអនុសេនាធំវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ១៤ វីរជនពលី ក្នុងកិច្ចការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ក្នុងជន្មាយុ៣៩ឆ្នាំ ស្ថិតក្នុងបរិវេណវត្តឈូកមាស ភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាមួយក្រុមគ្រួសារនៃសព។

ជាមួយគ្នានោះ លោកសូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកវរសេនីយ៍ទោ ចាន់ សុវត្ថា គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។

លោកអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លោកបានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ ចំពោះគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកទូទាំងខេត្ត ក៏ដូចទូទាំងប្រទេស ដោយបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព ឈានទៅរកបទឈប់បាញ់ និងដោះស្រាយនូវស្បៀងអាហារ ការស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនឱ្យខ្វះខាត និងដាច់ស្បៀងនោះឡើយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានចូលរួមបុណ្យសព ចំនួន១០លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ព្រមទាំងបន្តជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ព ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ចំនួន៥៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, មី១កេស, ឃីត១កញ្ចប់, សម្លៀកបំពាក់១ថង និងថវិកា២០ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.