ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត​

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត ក្រោមអធិបតីភាព ឯកឧត្តម​ ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន​ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដែលប្រព្រឹត្តិទៅនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវប្រតិភូអមដំណេីរ​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ តំណាងកងកម្លាំងទាំង៣​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកអភិបាលក្រុងបាវិត​ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត​ ព្រមទាំងកម្មកម្មការិនី​ និងបងប្អូនជាអ្នកបេីកបររថយន្តជាច្រេីនរូបទៀត។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ដូចដែលអង្គពិធីទាំងមូលបានដឹង និងជ្រាបស្រាប់ហើយ បើយើងពិនិត្យមើលពីស្ថានភាពខេត្តស្វាយរៀង កាលពីអតីតកាល គឺជាតំបន់ព្រំដែនដែលមានការគំរាមកំហែងដោយសារសង្គ្រាម ជាតំបន់មានការអភិវឌ្ឍតិចតួច ប្រជាពលរដ្ឋភាគច្រើនប្រកប មុខរបរតែក្នុងវិស័យកសិកម្ម និងធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្រៅខេត្ត ។

ឯកឧត្តមបន្ថែមថា​ នៅទូទាំងខេត្តយើងមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង ក្នុងនោះកំពុង ដំណើរការចំនួន ១២កន្លែង (ច្រើនជាងគេនៅទូទាំងប្រទេស) និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៧៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម សរុបរហូតដល់ ៣.៦៣១មូលដ្ឋាន ដែលកំពុងមានសកម្មភាព រួមចំណែកដល់ការលើកកម្ពស់ សមត្ថភាព និងផលិតភាពជាតិ សម្រាប់ការនាំចេញ ក៏ដូចជាបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ ចំនួន ១៤៦.៥៨១នាក់ ដែលជាផ្នែកមួយដ៏សំខាន់ បង្កឱកាសកាន់តែងាយស្រួលដល់យុវជន និងប្រជាជនក្នុងការស្វែងរកការងារធ្វើ រួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ។

សូមជម្រាបបជូនថា​ ពិធីនេះមានគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិតមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួលរៀបចំឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនរបស់ខ្លួន ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនជូនដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងនោះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.