ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

សកម្មភាពកាយថ្មភ្នំរូងស្ទើតែរលាយនិងការព្រួយបារម្ភរបស់សាធារណជនថាអស់ភ្នំនេះនាថ្ងៃខាងមុខពីរផែនទីមិនខាន

សកម្មភាពកាយថ្មភ្នំរូងស្ទើតែរលាយនិងការព្រួយបារម្ភរបស់សាធារណជនថាអស់ភ្នំនេះនាថ្ងៃខាងមុខពីរផែនទីមិនខាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ,ស្រុកម៉ាឡៃ
អ្នកសារព័ត៌មានចំនួន ៤ អង្គភាព បានសម្រេចចុះទៅដល់ទីតាំង ភ្នំរូង ដែលស្ថិតនៅក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥,ខែធ្នូឆ្នាំ២០២៥ ដើម្បីផ្តិតយករូបភាព និងសកម្មភាពពាក់ព័ន្ធនឹងការជីកយករ៉ែថ្ម។
នៅពេលចុះទៅដល់ ក្រុមអ្នកសារព័ត៌មានបានប្រទះឃើញ គ្រឿងចក្រម៉ៃខូ ចំនួន ២ គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការ កាយថ្មលើភ្នំរូង។ ភ្លាមៗនោះ មេការ ម្នាក់ប្រចាំការនៅទីតាំង បានចេញមកក្នុងបំណង រារាំង សកម្មភាពថតរូបរបស់ក្រុមអ្នកសារព័ត៌មាន ដោយស្រែក សំណួរថា៖ “បងថតអី?”
ចម្លើយ👉គឺថតសកម្មភាពម៉ៃខូដែលកំពុងកាយថ្មភ្នំ។
មេការ៖ “តើការកាយថ្មភ្នំខុសអីមែន? ព្រោះក្រុមហ៊ុនមានអាជ្ញាប័ណ្ណ”។
ខ្ញុំសូមបញ្ជាក់ប្រាប់លោក”ភ្នំជាសម្បត្តិធម្មជាតិ (របស់រដ្ឋ) តើក្រុមហ៊ុនលោកមានអាជ្ញាប័ណ្ណរំលាយភ្នំរឺ? ហើយជាក្រុមហ៊ុនខាងណាវិញ?”
មេការបានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការគឺ ក្រុមហ៊ុន បងវ៉ាន់ និង លោកភ្លន់ តារា។
ក្រៅពីសកម្មភាពកាយថ្មភ្នំ មានព័ត៌មានមួយបានលេចឮថា ក្រុមហ៊ុនខាងលើក៏មានផែនការ ដឹកជញ្ជូនរំសេវផ្ទុះ ចំនួន ជាង ១០ តោន ផងដែរ ដោយមានបំណងយកមក បំផ្ទុះថ្មភ្នំ នេះ។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានដដែល ការដឹកជញ្ជូននេះត្រូវបាន ផ្អាកសិន ដោយសារតែស្ថានភាពនៅតំបន់ ព្រំដែន មានសភាព តានតឹង ហើយទំនងជារង់ចាំរហូតដល់សភាពការណ៍ ស្ងប់ស្ងាត់ ទើបបន្តដំណើរការវិញ។ការព្រួយបារម្ភ និងការអំពាវនាវរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ភ្នំរូង បានសម្តែងនូវការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពជីកកកាយថ្មនេះ។ ពួកគេភ័យខ្លាចថា ប្រសិនបើគ្មានការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលទេ ភ្នំរូងមួយនេះនឹងរលាយផុតពីផែនទី។

ដូច្នេះ ប្រជាពលរដ្ឋបាន ស្នើសុំយ៉ាងទទូច ដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញឱ្យចុះមកធ្វើការត្រួតពិនិត្យទីតាំងភ្នំខាងលើជាបន្ទាន់៖ ជាពិសេសស្នើសុំ ឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាដាក់កម្លាំងជំនាញចុះមក ស៊ើបអង្កេត លើអាជ្ញាប័ណ្ណពាក់ព័ន្ធនឹងការកាយថ្ម និងការអនុញ្ញាតច្បាប់សម្រាប់ការប្រើប្រាស់ រំសេវផ្ទុះ ក្នុងបរិមាណដ៏ច្រើនបែបនេះ ដើម្បីការពារ សម្បត្តិធម្មជាតិរដ្ឋ និង សុវត្ថិភាព របស់ប្រជាពលរដ្ឋក្នុងតំបន់។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.