ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

កាស៊ីណូ67ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងចាប់ផ្តើមបេីក​ដំណើរ​ឡើងវិញប្រហែលជាម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំហើយមើលទៅបានជាបើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រប្រមូលផ្តុំគ្នាចូលលេងល្បែងបញ្ជាល់មាន់ដោយសេរីរីឯអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ !

កាស៊ីណូ67ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងចាប់ផ្តើមបេីក​ដំណើរ​ឡើងវិញប្រហែលជាម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំហើយមើលទៅបានជាបើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រប្រមូលផ្តុំគ្នាចូលលេងល្បែងបញ្ជាល់មាន់ដោយសេរីរីឯអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទនូវទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បែរជាបណ្តោយឱ្យម្ចាស់ កាស៊ីណូ ៦៧ មួយកន្លែងនេះបើកឱ្យជនជាតិវៀតណាមនិងពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង (បញ្ជល់មាន់ ) ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងបង្កភាពអនាធិបតេយ្យទៅវិញ។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះបានឱ្យដឹងថា ម្ចាស់កាស៊ីណូ ៦៧នៅជិតច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងបានឱ្យមេការគៀងគរពលរដ្ឋខ្មែរនិងវៀតណាមឱ្យមកជួបជុំគ្នាមកលេងល្បែងសុីសងបញ្ចល់មាន់ដោយសេរីភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លានរៀលដល់រាប់ពាន់ដុល្លារ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលពួកគាត់រស់នៅទីនោះ មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អ្នកច្បាប់ក៏ដូចជាមហាជនទូទៅធ្លាប់បានដឹងហើយថាគោលការណ៍(កាស៊ីណូ)នីមួយៗនៅប្រទេសកម្ពុជា គេមិនតម្រូវឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបម្រើការងារឬមួយសុំច្បាប់អាជីវកម្មបើក(កាស៊ីណូ) ជារឿងត្រឹមត្រូវតែបើឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះគឺជារឿងខុសច្បាប់មួយរយភាគរយ។

ដូច្នេះហើយប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសំណូមពរ
ទៅដល់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយពិនិត្យនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងបញ្ច្ជល់មាន់ដែលនៅក្នុង កាស៊ីណូ៦៧នៅជិត
ច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)មួយកន្លែងដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.