ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ទំនប់​ដូន​ទ្រី ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយទៀត ក្នុងចំណោម​អាង​ស្តុក​ជា​ច្រេី​ន​នៅ​ខេត្ត​បាត់ដំបង ពោរពេញ​ដោយ​សក្កា​នុព​ល​កសិកម្ម អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​រដូវវស្សា​ចំនួន ៣៣០០០​ហិកតា និង​រដូវប្រាំង​ចំនួន ៤៥០០​ហិកតា គ្របដណ្តប់​លើ​ឃុំ​ចំនួន ១១​នៃ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម​។

​ទំនប់​ដូន​ទ្រី បានសម្រេច​ការសាងសង់ ១០០% ក្រោយពី​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ឆ្នាំ​២០១៨ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​៖
​ទី​១/ ទំនប់​ស្នូល​ដី​ថ្ម​បំពេញ Earth-Core Rockfill Dam (ECRD) ដែល​មាន​ខ្នង​លើ​ទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រ​ពី​គ្រឹះ និង​ប្រវែង​សរុប ៦៥៤ ម៉ែត្រ ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ប្រសិទ្ធភាព​បាន ១៣៣ លាន​ម៉ែត្រគូប​។​
​ទី​២/ សំណង់​បង្អៀ​រ (Spillway) ដែល​មាន​ប្រវែង​សរុប ៤១៤ ម៉ែត្រ និង​សមត្ថភាព​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/​វិនាទី​។​
​ទី​៣/ រូង​ក្រោម​ដី​បង្វែរ​ទឹក (Diversion Tunnel) ដែល​មាន​អង្កត់ផ្ចិត ៤ ម៉ែត្រ និង​ប្រវែង ៤៦២ ម៉ែត្រ​។​
​និង​ទី​៤/ សំណង់​ប៉ម​គ្រប់គ្រង​ទឹក​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ (Multi-Stage Intake Tower) ដែល​មាន​វិមាត្រ ៨ ម៉ែត្រ (​ទទឹង​) × ២៤ ម៉ែត្រ (​ប្រវែង​) × ៤៩ ម៉ែត្រ (​កម្ពស់​) បំពាក់​ដោយ​ទ្វារ​សំរាប់​ប្រតិបត្តិការ​ចំនួន​បួន ដែល​នីមួយៗ​មាន​ទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ​។​

​រាជរដ្ឋាភិបាល បាន​បន្ត​ផ្តល់​អាទិភាព និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ ពិសេស​បង្កើត​អាង​ស្តុក​ទឹក ដែល​ជា​ប្រភព​នៃ​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ពហុ​បំណង​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ផង​ដែរ​។ ទឹក ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយក៏​បាន​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​ប្រតិបត្តិ​ក​រ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.