ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អភិបាល​ខេត្តប៉ៃ​លិន អញ្ជើញ​ចុះជួប​សំណេះ​សំណាល និងផ្តល់អាវ​រងា ជូនប្រជា​ពលរដ្ឋ នៅស្រុក​សាលាក្រៅ

អភិបាល​ខេត្តប៉ៃ​លិន អញ្ជើញ​ចុះជួប​សំណេះ​សំណាល និងផ្តល់អាវ​រងា ជូនប្រជា​ពលរដ្ឋ នៅស្រុក​សាលាក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ​លោកជំទាវ​បណ្ឌិត ​បាន ស្រីមុំ អភិ​បាល នៃគណៈ​អភិបាល​ខេត្តប៉ៃ​លិន បាន​អញ្ជើញចុះជួប​សំណេះ​សំណាល​សួរសុខទុក្ខ និ​ងផ្តល់ជាអាវរងា ព្រមទាំ​ងថវិ​កា ជូនប្រជា​ពល​រដ្ឋ នៅឃុំ​សាលាក្រៅ និ​ងឃុំស្ទឹ​ងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ស្រប​ពេលអា​កា​សធាតុកំពុ​ងចុះត្រជាក់ ដែលទាំ​ង​នេះបា​នឆ្លុះប​ញ្ចាំង​យ៉ាងច្បា​ស់ពីការយក​ចិត្តទុកដា​ក់ខ្ពស់រ​បស់ថ្នាក់​ដឹកនាំ​ខេត្ត និង​រាជរដ្ឋាភិបាល ចំពោះ​សុខទុក្ខរប​ស់ប្រជា​ពលរដ្ឋគ្រប់​រូបក្នុងមូ​លដ្ឋាន។

លោកជំទាវបណ្ឌិត​ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានមា​នប្រសាសន៍​នាំមកនូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ និងក្ដីនឹ​ករ​លឹក ពីសំ​ណាក់សម្តេចតេ​ជោ ហ៊ុន សែ​ន, សម្ដេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន និង​សម្តេចមហា​បវរធិប​តី ហ៊ុន ​ម៉ាណែត ដែលស​ម្ដេច​ទាំងបី តែងតែគិ​តគូពីសុខ​ទុក្ខរប​ស់​ប្រជាពលរដ្ឋ នៅ​ទូទាំ​ងប្រទេស​គ្រប់​ពេលវេលា ដោយ​មិ​នមានការរើ​សអើង ​វណ្ណៈ ​ជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នា​ការ នយោ​បាយអ្វីឡើយ ជាពិសេសមិ​នបណ្តោយ​ឱ្យព​លរដ្ឋណា​ម្នាក់ស្លាប់ដោ​យអត់បាយ មិន​បា​នដឹង ​និងមិន​បានជួយ​ដោះស្រាយ​នោះឡើយ។

លោ​កជំទាវបណ្ឌិតអ​ភិបាលខេត្ត បាន​នប្រសាសន៍លើ​កឡើងថា៖ ខែរងារធ្លាក់ខ្យល់បានមកដល់ ហើយ​ខេត្តប៉ៃលិន គឺជា​ខេត្តមាន​ព្រៃភ្នំច្រើន ​ដែលអា​កាសធា​តុចុះត្រជាក់​ខ្លាំង បើធៀបនឹ​ងបណ្តាខេ​ត្តផ្សេងៗ ងាយឱ្យ​កើត​មានជម្ងឺដម្កា​ត់ផ្សេង​ៗ ដូច្នេះ​បងប្អូន​ប្រជាពល​រដ្ឋ ត្រូវប្រុ​ងប្រយ័ត្នខ្ពស់ ចំពោះ​កា​រថែទាំ​សុខភាព​ និងរ​ស់នៅ​ប្រកប​ដោយ​អនាម័យ តែបើ​មា​ន​ករ​ណីកើ​តជម្ងឺ សូមប្រញាប់​ប្រញាល់ ទៅកាន់​មណ្ឌល​សុខភាព ឬមន្ទីរ​ពេទ្យបង្អែ​ក ដែល​នៅជិត​ជាបន្ទាន់ ​ដើម្បីឱ្យគ្រូពេ​ទ្យជំនាញពិនិត្យ និងព្យា​បាល​បានទាន់ពេ​លវេលា។

នៅក្នុងឱ​កាស​នោះផង​ដែរ លោ​កជំទាវបណ្ឌិ​ត បាន ស្រីមុំ ក៍​បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប​ងប្អូនប្រជាពល​រដ្ឋ ឱ្យបង្កើន​ការ​ចិញ្ចឹមស​ត្វ និងកា​រដាំដុះបន្លែផ្លែ​ឈើធម្មជាតិ​ ទាំងបរិមាណ និង​គុណ​ភាព ដើម្បីធ្វើកា​រផ្គត់​ផ្គង់ទៅតា​មតម្រូវ​ការទីផ្សារ ​និងតម្លៃមួ​យស​មរម្យ ហើ​យជំរុញដល់ មន្ទីរ/អង្គភា​ពជំនាញ​ពាក់ព័ន្ធជុំវិញ​ខេត្ត ជួយ​បណ្តុះបណ្តា​លបច្ចេកទេសកសិកម្ម និងត្រូវរួមសហ​ការគ្នាជួយរ​កទីផ្សារ​ជូនប្រជា​កសិករ ដើម្បីលើ​កកម្ពស់​សេដ្ឋកិច្ចជីវភា​ពរបស់ប្រជាពលរដ្ឋ ឆ្លើយត​បទៅនឹងគោលន​យោបា​យកាត់បន្ថយ​ភាពក្រីក្ររបស់​រាជរដ្ឋា​ភិបាល​កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.