ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត

កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេស​នូវែ​លសេ​ឡង់ និង គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​នូវែ​លសេ​ឡង់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​របស់​កម្ពុជា​។ ជាមួយគ្នានេះ​, ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ នូវែ​លសេ​ឡង់​-​កម្ពុជា និង​បាន​គូសបញ្ជាក់ថា នូវែ​លសេ​ឡង់ ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​កម្ពុជា ហេ​ី​យ​នូវែល​សេឡ​ង់​នឹង​បន្ត​គាំទ្រ ក៏ដូចជា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អរគុណ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ការភ្ជាប់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​នូវែ​លសេ​ឡង់ និង​អាស៊ាន ពិសេស ការគាំទ្រ​លើ​ការបង្កើត “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង អាស៊ាន និង​នូវែ​លសេ​ឡង់​” ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៧ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លងទៅនេះ​។

​សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​មក​កម្ពុជា​នា​ពេល​នេះ និង​បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចូល​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នូវែ​លសេ​ឡង់ ដែល​បាន​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សុខ​សន្ដិភាព​នៅ​កម្ពុជា និង​បាន​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ចាប់​តាំងពី​ទសវត្សរ៍ ឆ្នាំ​១៩៩០ រហូតមកដល់​ពេល​បច្ចុប្បន្ន​។ សម្ដេច​បវរ​ធិបតី ក៏​បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​ពិគ្រោះ​យោបល់​លើក​ទី​៣ រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​រៀបចំ​ឡើង​កាលពី​ខែ​សីហា កន្លងទៅ និង​លើកទឹកចិត្ត​ដល់​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​នូវ​យន្តការ​នេះ​ឱ្យបាន​ទៀងទាត់ ដោយ សម្ដេច​បវរ​ធិបតី ជឿជាក់ថា យន្តការ​នេះ​នឹង​រួមចំណែក​កាន់តែច្រើន ដល់​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​-​ប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ ដោយ​មិន​ត្រឹមតែ​ភ្ជាប់​ទំនាក់ទំនង​រវាងរដ្ឋាភិបាល និង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពង្រីក​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន ព្រមទាំង​រវាង​ប្រជាជន និង​ប្រជាជន ថែមទៀត​ផង​។ ទន្ទឹមនឹងនេះ សម្ដេច​បវរ​ធិបតី បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ពាក់ព័ន្ធ​នឹង​ការពង្រីក​ការភ្ជាប់​ទំនាក់ទំនងរ​វាង​វិស័យ​ឯកជន​នេះ​, កម្ពុជា​ក៏​បាន​បង្កើត​ការិយាល័យ​តំណាង នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេស​នូវែ​លសេ​ឡង់ ផងដែរ ក្នុង​គោលបំណង​ពង្រីក​នូវ​កាលានុវត្តភាព​ការវិនិយោគ និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សំខាន់ៗ រួម​មាន​ជាអាទិ៍​៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ ផងដែរ​។

​មុន​នឹង​បញ្ចប់ សម្ដេច​បវរ​ធិបតី បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស អំពី​បច្ចុប្បន្នភាព​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សង្កត់ធ្ងន់ថា កម្ពុជា​នឹង​នៅតែ​ប្ដេជ្ញា​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ កម្ពុជា​បន្ត​ប្រកាន់យក​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.