ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

លោក ជា សុមេធី អញ្ជើញជួបសំណេះសំណាលក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សឃុំកោះចេក

លោក ជា សុមេធី អញ្ជើញជួបសំណេះសំណាលក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សឃុំកោះចេក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ជា សុមេធី ប្រធានគណៈកម្មា​ធិការគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានក្រុម​ការ​ងារ​គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុក​ពាម​ជរ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណ​បក្ស និង ពិនិត្យវឌ្ឍនភាពការងាររយៈពេល៩ខែ ដើម្បីក្តាប់សភាពការណ៍មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសមាជិកា សមាជិកាជាង ១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពាមជរ។

របាយការណ៍គណបក្សប្រជាជនកម្ពុជាស្រុកពាមជរ បានបង្ហាញថា រយៈពេល៩ខែឆ្នាំ២០២៥នេះ ក្រុមការងារ និងគណបក្សនៅមូលដ្ឋាន បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំមានចំនួន ១១៤លើក។ តាមរយៈសកម្មភាពទាំងនេះ បានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន។

លោក ជា សុមេធី បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឃុំ ភូមិ និងក្រុមការងារចុះជួយទាំងអស់ ដែលបានចំណាយពេលវេលា កំលាំង កាយ ប្រាជ្ញាស្មារតី និងថវិកា ដើម្បីចុះជួយគាំទ្រដល់មូលដ្ឋានក្នុងការបំរើប្រជាពលរដ្ឋ កសាងហេដ្ឋារចនា សម្ព័ន្ធទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ធ្វើឱ្យមូលដ្ឋានកាន់តែរីកចំរើន។ លោក ក៏បានអរគុណគណៈកម្មាធិការ គណបក្សស្រុក ឃុំ ភូមិ ដែលបានខិតខំផ្តល់សេវាល្អប្រសើរជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ជា សុមេធី ក៏បានលើកបង្ហាញពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដោយគូសរំលេចពីការប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេនាធិការក្នុងការដោះស្រាយបញ្ហាទប់ស្កាត់ការផ្ទុះអាវុធ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។ លោក ជា សុមេធី ទន្ទឹមនឹងការប្រឹងប្រែងដោះស្រាយបញ្ហាបញ្ចៀសការផ្ទុះអាវុធ តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ក្នុងឱកាសនោះលោក ជា សុមេធី ក៏បានក្រើនរំលឹកដល់ក្រុមការងារចុះជួយស្រុកពាមជរ និងក្រុមការងារបក្សនៅមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែសកម្មថែមទៀត។

ក្រៅពីសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សហើយនោះ នៅរសៀលថ្ងៃ​ដដែល​នេះ លោក ជា សុមេធី អមដោយប្រធាន អនុប្រធានក្រុមការងារ​ចុះជួយ​ឃុំទាំ​១០ ប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន-អនុប្រធាន​គណៈ​កម្មាធិការ​គណ​បក្សឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារទីស្នាក់​ការ​គណ​បក្សឃុំកោះចេកផងដែរ។

លោក សុខ ប៊ុនថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានជួយឃុំកោះចេក បានប​ញ្ជាក់​ថា ស្នាក់ការគណបក្សឃុំកោះចេកនឹងធ្វើការសាងសង់លើផ្ទៃដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ មានទំហំអគារ ៨ម៉ែត្រ គុណ ១៦ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿង។ អគារនេះ រួមមានសាលប្រជុំ, អគារស្នាក់នៅ, អគារប្រចាំការ, កញ្ចុះហូបបាយ, បន្ទប់អនាម័យ, ស៊ីទែនទឹក, និងមានការងារជីកស្រះទឹកផងដែរ។ ការងារសាងសង់សម្រេចបានប្រមាណ ៥៤ភាគរយហើយ គ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៦។ អគារនេះគ្រោងចំណាយថវិកាប្រមាណ ៤ម៉ឺនដុល្លាសហរដ្ឋអាម៉េរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.