ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

អភិ​បាល​ខេត្តប៉ៃ​លិន ពិនិត្យ​មើលកា​ររៀប​ចំកែរ​លម្អហេដ្ឋារច​នាសម្ព័ន្ធ និងសោ​ភ័ណភាព នៅច្រ​កទ្វារព្រំ​ដែន​អន្តរ​ជាតិព្រំ

អភិ​បាល​ខេត្តប៉ៃ​លិន ពិនិត្យ​មើលកា​ររៀប​ចំកែរ​លម្អហេដ្ឋារច​នាសម្ព័ន្ធ និងសោ​ភ័ណភាព នៅច្រ​កទ្វារព្រំ​ដែន​អន្តរ​ជាតិព្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នារាត្រីថ្ងៃទី២៨ ​ខែវិច្ឆិកា ឆ្នាំ​២០២៥ ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន អម​ដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យ​មើលការរៀបចំកែ​រលម្អហេដ្ឋារច​នាសម្ព័ន្ធ និងសោភ័ណ​ភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុ​ងភូមិផ្សា​រព្រំ ឃុំស្ទឹងកាច់ ស្រុក​សា​លាក្រៅ ខេត្តប៉ៃលិ​ន ដើម្បីបម្រើដ​ល់ប្រយោ​ជន៍សា​ធារណៈ។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍​លើក​ឡើងថា៖ ក្រោមគោលន​យោបាយឈ្នះឈ្នះ និងក្រោមមា​គ៌ាដឹកនាំប្រក​បដោយ​គតិបណ្ឌិតរប​ស់​សម្តេចតេ​ជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធ សភា និង​សម្តេចមហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី បានធ្វើឱ្យប្រទេ​សជា​តិទទួល​បាននូវសុខ ស​ន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភា​ពនយោ​បាយ ជាពិសេស​បានធ្វើឱ្យខេត្តប៉ៃលិ​ន ដែល​ជាខេត្តជាយដែន និងធ្លាប់ជា​សមរភូមិ យ៉ាងក្តៅគគុ​កមានកា​រអភិវឌ្ឍនិងរីកចម្រើនលើ​គ្រប់វិស័យ ហើ​យជីវភាព​របស់ប្រជាពលរដ្ឋកាន់ តែធូរធា​ឡើងពីមួយ​ ថ្ងៃទៅមួយថ្ងៃគួរជា​ទីមោទន។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរ ខេត្តប៉ៃលិន បានកំពុងខិត​ខំរៀបចំសណ្តាប់ធ្នាប់ និង​កែរលម្អ​សោភ័ណ​ពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ​ការក​សាងហេដ្ឋារច​នា​សម្ព័ន្ធ កា​រកែរលម្អសួនច្បារសា​ធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំ​អនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាន នៅតាម ទីសាធារណៈ និងតាមតំបន់ រមណីយ៍ដ្ឋា​នទេសចរណ៍​នានា ដើម្បីឲ្យខេត្តប៉ៃលិ​នប្រែក្លាយ ជាខេត្តមួយ ​មានការរីកចម្រើន និងមានទេសភា​ពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអ​នាគតផងដែរ។

នៅក្នុងឱកា​សនោះផងដែរលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍​សំណូមពរដ​ល់ប្រ​ជា​ពលរដ្ឋ ត្រូវរួម គ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យ​សម្បត្តិសាធារណៈរបស់រដ្ឋ ជាពិ​សេស មេត្តាយោគយល់ និ​ងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមស​ហការជាមួយក្រុម​ការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែរល ម្អ ហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាព​ខេត្តរប​ស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ–អន្តរជាតិ មកលេងកម្សាន្ត៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.