ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ម្ចាស់កាស៊ីណូ67ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមើលទៅ បានបើកដៃ ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ប្រមូលផ្តុំគ្នាចូលលេងល្បែង គ្រប់ប្រភេទ យ៉ាងសុខស្រួល!

ម្ចាស់កាស៊ីណូ67ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមើលទៅ បានបើកដៃ ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ប្រមូលផ្តុំគ្នាចូលលេងល្បែង គ្រប់ប្រភេទ យ៉ាងសុខស្រួល!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទនូវទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បែរជាបណ្តោយឱ្យម្ចាស់ កាស៊ីណូ ៦៧ មួយកន្លែងនេះបើកឱ្យជនជាតិវៀតណាមនិងពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង (បញ្ជល់មាន់ ) ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងបង្កភាពអនាធិបតេយ្យទៅវិញ។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះបានឱ្យដឹងថា ម្ចាស់កាស៊ីណូ ៦៧នៅជិតច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រាខេត្តស្វាយរៀងបានឱ្យមេការគៀងគរពលរដ្ឋខ្មែរនិងវៀតណាមឱ្យមកជួបជុំគ្នាមកលេងល្បែងសុីសងបញ្ចល់មាន់ដោយសេរីភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លានរៀលដល់រាប់ពាន់ដុល្លារ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលពួកគាត់រស់នៅទីនោះ មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អ្នកច្បាប់ក៏ដូចជាមហាជនទូទៅធ្លាប់បានដឹងហើយថាគោលការណ៍(កាស៊ីណូ)នីមួយៗនៅប្រទេសកម្ពុជា គេមិនតម្រូវឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបម្រើការងារឬមួយសុំច្បាប់អាជីវកម្មបើក(កាស៊ីណូ) ជារឿងត្រឹមត្រូវតែបើឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះគឺជារឿងខុសច្បាប់មួយរយភាគរយ។

ដូច្នេះហើយប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសំណូមពរទៅដល់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយពិនិត្យនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងបញ្ច្ជល់មាន់ដែលនៅក្នុង កាស៊ីណូ៦៧នៅជិត
ច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)មួយកន្លែងដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.