ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ប្រកាសតែងតាំងលោក រឿន រិទ្ធីពង្ស ជាប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញថ្មី ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី

ប្រកាសតែងតាំងលោក រឿន រិទ្ធីពង្ស ជាប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញថ្មី ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក រឿន រិទ្ធីពង្ស ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី។ នៅក្នុងឱកាសនោះ ក៏មានការប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញផងដែរ។

ពិធីប្រកាសនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធីបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ថ្លែងក្នុងឱកាសនោះ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញកន្លងមក ពិសេសបានជួយដល់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានលើកឡើងទៀតថា រដ្ឋបាលរាជធានីបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តាមរយៈការបង្ក្រាបទល្មើសគ្រប់ប្រភេទ ដូចជាក្មេងទំនើង លួចឆក់ ប្លន់ និងបង្ក្រាបបទល្មើស (ONLINE SCAM)តាមប្រព័ន្ធអនឡាញជាដើម។

លោក ឃួង ស្រេង បានបន្តថា ក្នុងនោះមន្ទីរសង្គមកិច្ចបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារជួយសង្គម ទៅតាមការចង្អុលណែនាំរបស់រាជរដ្ឋាភិបាល ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់គាំទ្រកម្មវិធីចំនួន៤ក្នុងនោះរួមមាន៖

*ទី១៖ កម្មវិធីផ្ដល់សាច់ប្រាក់ជូនជនក្រីក្រ
*ទី២៖ កម្មវិធីផ្ដល់អាហាររូបត្ថម្ភដល់ជនក្រីក្រ
*ទី៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនពិការភាព
*ទី៤៖ កម្មវិធីឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ខែមេសាឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥នេះ គ្រួសារដែលទទួលបានកម្មវិធីទាំង៤ខាងលើនេះ មានចំនួនជាង ២ម៉ឺនគ្រួសារស្មើនឹងទឹកប្រាក់ប្រមាណ១១២៧០លានរៀល។

លោក ជា សុមេធី បានថ្លែងថា ការប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ចខាងលើនេះ គឺដើម្បីបានរួមចំណែកជួយដល់ ការងារសង្គមពិសេសគឺជួយដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងបានគាំទ្រ សហការ និងជួយអន្តរាគមន៍ កិច្ចការងារនានាដល់ក្រសួង។ លោករដ្ឋមន្ត្រីក៏បានណែនាំទៅដល់ ប្រធានមន្ទីរសង្គមកិច្ចដែលត្រូវបានតែងតាំងថ្មីនេះ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អ ដោយសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យកិច្ចការងាររបស់មន្ទីរកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានមន្ទីរត្រូវលើកទឹកចិត្តដល់កូនចៅក្រោមឱវាទ ដើម្បីឲ្យពួកគាត់ចូលរួមបំពេញការងារជូនមន្ទីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះលោក រឿន រិទ្ធីពង្ស ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានប្តេជ្ញាចិត្តថា៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ជូនមន្ទីរឱ្យបានម៉ឹងម៉ាត់បំផុត ដោយសហការល្អជាមួយអាជ្ញាធរ មានសាមគ្គីភាពផ្ទៃ ដើម្បីរួមគ្នាបំរើឧត្តមប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.