ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ថ្នាក់​ដឹកនាំ​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ជាច្រើន​នាក់​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់ បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​ចម​សុទ្ធាវាស ហៅ វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​១ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រឹក​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២០១៥​នេះ​។​

​លោក គោ​ស៊ុំ សារឿ​ត និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់​បាន​នាំយក​បច្ច័យ​ដូច​ជា​ថវិការ​ចំនួន​៣.៣៤១.០០០​រៀល​អង្ក​៥០​គ​ឡូ មី​៥​កេះ ទឹក​សុទ្ធ​១៣​ទឹកក្រូច​កំប៉ុង​២​កេះ​ទឹកក្រូច​ដប​២​កេះ​បាន​យក​ទៅ​ប្រកេន​លោកគ្រូ​ចៅអធិការ​វត្ត​ចម​សុទ្ធា​វាស ហៅ​វត្ត​ស្វាយ​ចាស់​ដើម្បី​យក​ទៅ​កសាង​វត្ត​បន្ត​តាម​តំរូវការ​។​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២​នេះ​លោក​គោ​ស៊ុំ​សារឿ​ត​និង​មន្ត្រី​សាលាខេត្ត​
​បាននាំគ្នា​រាប់បាត្រ​និង​ធ្វើ​ពិធី​បង្សុគោល​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​ប​ការី​ជន និង​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​រួម​និង ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​រលត់​ក្ខ​ន្ធទៅ​ហើយ​នោះ​ដើម្បី​មក​ទទួលយក​ផល្លានិសង្ឃ​ដែល​កូនចៅ​ធ្វើបុណ្យ​ធ្វើទាន​នៅពេលនេះ ។

​លោក គោ​ស៊ុំ សារឿ​ត បាន​និយាយថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ ពិ​ពី​បុណ្យកាន់បិណ្ឌ​នេះ​មាន​រយះពេល​ដល់​ទៅ​១៥​ថ្ងៃ​ឯណោះ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាពលរដ្ឋ​ទាំងអស់​សុទ្ធតែ​មាន​ជំនឿ​ជឿ​លើ​ព្រះពុទ្ធសាសនា ហើយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​បាននាំគ្នា​ធ្វើ​បុណ្យ​ក្នុង​ទឹកមុខ​សប្បាយរីករាយ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ព្រះពុទ្ធសាសនា​ស្របពេល​ដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព បង្រួបបង្រួម​ជាតិ​និង​មាន​ការរីកចំរើន​អភិវឌ្ឍ​ហើយ ប្រជាជន​មាន​ជីវភា​ពធូធា រស់នៅ​ទទួលបាន​ភាពកក់ក្តៅ  ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ៕

 

2015_10_09b (2) 2015_10_09b (3) 2015_10_09b (4) 2015_10_09b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.