ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាល​ខេត្ត​កំពត នឹង​ធ្វើការ​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​៤៥​គ្រួសារ​អាស្រ័យ​ផល​ជាក់ស្ដែង​លើដី​នៅក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត  សម្រេច​តាម​ការស្នើសុំ របស់​ប្រជាពលរដ្ឋ ៤៥​គ្រួសារ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​នៅក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ក្នុង​ការវាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ផ្ទៃដី​៣១៥​ហិកតា​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​សំណើរ​សុំ​វាស់វែង​ដីធ្លី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ៤៥​គ្រូ​សារ នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច​ស្រុក ទឹកឈូ​កាលពី​រសៀល​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩  លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​មាន​ប្រសា​ស​ថា​៖ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការណែនាំ ដល់​រដ្ឋបាល​ខេត្ត​និមួយៗ​ដើម្បី​ជំរុញ​ការអនុវត្ត​នូវ​គោលនយោបាយ​ដីធ្លី​បែងចែក​ជូន ដល់​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ជាក់ស្ដែង និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​។ រាល់​សំណូមពរ​ទាំងឡាយណារ​បស់​ពលរដ្ឋ ដែល​មាន​ការលំបាក ហើយ​ជា​តម្រូវការ​ចាំបាច់ រដ្ឋបាល​ខេត្ត​កំពត​ត្រូវតែ​ដោះស្រាយ​ជូន​បន្ទាន់​។

​ដោយឡែក ក្នុង​ដំណាក់កាល​នៃ​ការចុះពិនិត្យ​របស់​ក្រុមការងារ​ខេត្ត ដែល​មាន​ការពាក់ព័ន្ធ​សម្រាប់​ធ្វើ​ការដោះស្រាយ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​មាន​ដី​ទំហំ​៣១៥​ហិកតា​ដែល​ស្ថិតនៅ​ភូមិ ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ គឺ​ក្រុមការងារ​ខេត្ត​បាន​ពិនិត្យឃើញថា​៖១-​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ស្ថិតនៅ​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មិន​មាន​ការពាក់ព័ន្ធ​ជាមួយ​ដី​ឧទ្យា​ជាតិ​ព្រះមន្នីវង្ស​បូកគោ​ឡើយ​។​២-​ដី​ដែល​ប្រជាពលរដ្ឋ​បាន​អះអាងថា បាន​កាន់កាប់​អាស្រ័យ​ផល គឺជា​ប្រភេទ​ដីចម្ការ មាន​ដើម​អា​កាស្សា ស្វាយចន្ទី លាយឡំ​ជាមួយ​ព្រៃ​បុស្ស និង​ព្រៃរបោះ ដែល​មាន​រយៈកម្ពស់​ពី​២០​ម៉ែត្រ ទៅ​៨០​ម៉ែត្រ ធៀប​នឹង​នីវ៉ូ​ទឹកសមុទ្រ​។​លោក​ថា តាម​របាយការណ៍​ក៏​ដូចជា​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បានសម្រេច​ឯកភាព នឹង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ ព្រោះ​រដ្ឋបាល​ខេត្ត​មិន​អាច​ទុក​បញ្ហា​នេះ​ឲ្យមាន​ភាព​រ៉ាំរ៉ៃ​ទៅមុខ​ទៀត​បាន​ឡើយ ។

​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត មិន​មាន​គំនិត​អ្វី​ទុក​រាល់​សំណើរ​សុំ​របស់​ពលរដ្ឋ​ដើម្បី​សន្សំ​បញ្ហា ឲ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ទេ ប៉ុន្តែ​នីតិវិធី​បន្ត​គឺ ក្រុមការងារ​នឹង​រៀបចំ​ចុះ​ទៅ​ពិនិត្យ​ឲ្យបាន​ជាក់លាក់​ម្តងទៀត​ថា តើ​នៅ​លើ​ដី​នោះ​មាន​បញ្ហា​ទំនាស់ ឬ​ជា​ដី​មាន​ម្ចាស់​ជាន់គ្នា​ដែរឬទេ​។​លោក​អភិបាលខេត្ត​ក៏​បាន​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជា​សមាជិក គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ថ្នាក់​ខេត្ត ពន្លឿ​ន និង​ជំរុញ​ធ្វើ​ការងារ​នេះ​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​គ្រប់គ្រង​តាំងពី​យូរណាស់​មកហើយ ឲ្យបាន​ឆាប់​បំផុត​៕ សេង ណា​រិទ្ធ​

r190301c01 r190301c02 r190301c03 r190301c04 r190301c05 r190301c06 r190301c07 r190301c08 r190301c09 r190301c9a r190301c9b r190301c9c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.