ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បាន​រំលឹក​ដល់​មន្ដ្រីនគរបាល​នៅក្នុង​ខេត្ត ឲ្យ​ប្រកាន់​យក​ឥរិយាបថ​សុភាពរាបសា នឹង​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត បាន​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​នៅក្នុង​ខេត្ត​ព្រៃវែង ឲ្យ​ប្រកាន់​យក​ឥរិយាបថ​សុភាពរាបសា និង​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​។

​ការ​ក្រើនរំលឹក​របស់​លោក​ស្នងកា​រ បាន​ធ្វើឡើង ក្នុង​ពេល​ចុះ​ជួប​សំណេះសំណាល ពង្រឹង​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ដល់​មន្ត្រី នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ នា​ព្រឹក​ថ្ងៃទី សុក្រ ១០ ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ០១ ខែ មីនា ឆ្នាំ​២០១៩ ។​

​លោក​ឧត្តនសេនីយ៍​ស្នងការ​បាន​ក្រើន រំលឹកថា មន្ត្រីនគរបាល​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​រក្សា​ភាព​ថ្លៃថ្នូរ សុភាពរាបសា ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់ និង​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​។ លោកស្នងការ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ធ្វើ​បច្ចុប្បន្នភាព ជូន​ប្រជាពលរដ្ឋ​ដែលមាន និង​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់ និង បន្ត​ជំរុញ​ចុះ​ថត​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​ឆាប់រហ័ស​។​

​លោកស្នងការ ក៏​បាន​ណែនាំ​មន្ត្រីនគរបាល ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ទប់ស្កាត់​ដាច់ខាត​រាល់​កម្លាំង​អមិត្ត ដែល​មាន​បំណង​ប្រឆាំង ឬ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល និង ត្រូវ​ថែរក្សា​ការពារ​សមទ្ធិ​ផល​នានា ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​កន្លងមក​។​បែងចែក​កម្លាំង​ប៉ុស្តិ៍ ឲ្យ​ចុះ​ទទួលខុសត្រូវ​តាម​ភូមិ ដោយ​ក្នុង ១​ភូមិ ត្រូវ​មាន​សៀវភៅ ២​ក្បាល (១​ក្បាល​សម្រាប់​គ្រប់គ្រង​មុខសញ្ញា​គ្រប់​ប្រភេទ និង ១​ក្បាល​ទៀត សម្រាប់​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​)​។​

​លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ជំរុញ​នគរបាល​ឲ្យ​យកចិត្តទុកដាក់អ​នុវ​ត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​បំផុស​ឲ្យមាន​ចលនា​ប្រជា​ការពារ និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ឱ្យបាន​ល្អ​តាម​មូលដ្ឋាន​របស់ខ្លួ
​ជាមួយគ្នានេះ​ដែរ​លោក​ឧត្តមសេនីយ៍​ជំរញ​ឲ្យ​លោក​អធិការ អធិការរង​ទទួល​ការ​សន្តិសុខ ត្រូវ​ក្តាប់​ឲ្យ​បាន៌ា​ល់​ព័ត៌មាន តាម​សង្គម facebook និង​ព័ត៌មាន​នានា​ធ្វើករ​ឆ្លើយតប​ឲ្យបាន​ទាន់ពេវេលា​៕

r190301b1 r190301b2 r190301b3 r190301b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.