ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ខ្ញុំជឿជាក់ ១០០% ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ដូចការចោទប្រកាន់ទេ

ខ្ញុំជឿជាក់ ១០០% ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ដូចការចោទប្រកាន់ទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងនាមជាសមាជិកក្រុមការងារម្នាក់ ដែលបានស្គាល់ និងបម្រើការងារជាច្រើនឆ្នាំជូនឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំ ទូច វណ្ណៈ ក៏ដូចជាសមាជិក សមាជិកាក្រុមការងារទាំងអស់នៅក្រោមការដឹកនាំរបស់ឯកឧត្តម ជឿជាក់ថា ឯកឧត្តម មិនមានជាប់ពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់ណាមួយ ពិសេសករណីធនាគារព្រីសន៍ និងអ្នកឧកញ៉ា ចេន ហ្ស៊ី រួមទាំងអាជីវកម្មកាស៊ីណូ ជីន ប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចការចោទប្រកាន់ពីបណ្តាញផ្សព្វផ្សាយបរទេសខ្លះ និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយក្តាប់តូចនោះឡើយ។

ជាក់ស្តែងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលខ្ញុំបានចូលរួមបម្រើការងារ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី មិនថាក្នុងការបំពេញការងារ ឬពិធីជួបជុំសប្បាយរីករាយណាមួយនោះទេ លោកទាំងទ្វេ តែងតែបង្ហាញគម្រោង និងសុំយោបល់ពីក្រុមការងារ ដោយមិនមានការលាក់បាំង និងកម្រអនុម័តដោយខ្លួនលោកណាស់។

តាមការកត់សម្គាល់ មិនថាខ្ញុំ ឬក៏សមាជិក សមាជិកាក្រុមការងារផ្សេងៗទេ លោកទាំងពីរ មិនដែលចាត់ទុកថាជាកូនចៅ ឬជាអ្នកបម្រើនោះទេ គឺលោកទាំងពីរ តែងតែស្រឡាញ់រាប់អាន និងចាត់ទុកដូចជាបងប្អូន និងមិត្តភក្តិ មានសុខរួមសុខ មានទុក្ខរួមទុក្ខ ប្រៀបបានដូចក្រុមគ្រួសារមួយ ដែលមានលោកទាំងពីរ ជាឪពុកម្តាយ និងក្រុមការងារ ជាកូនៗ។

សម្រាប់យុវជន សិស្សានុសិស្ស ក្មេងកំព្រា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី តែងចាត់ទុកខ្លួនលោក ដូចជាបងប្រុសបងស្រី ជាពូជាមីង ជាឪពុកម្តាយ ជាអាណាព្យាបាល និងតែងបានគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅ ការសិក្សា និងអនាគតប្អូនៗ ក្មួយៗ កូនៗ ដែលជាយុវជន សិស្សានុសិស្ស និងក្មេងកំព្រាទាំងអស់នោះ។

ចំពោះថ្នាក់ដឹកនាំប្រទេស ប្រជាជន និងសង្គមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី តែងតែបង្ហាញនូវការគោរព ស្រឡាញ់ប្រកបដោយភក្តីភាព និងបានលះបង់ពេលវេលា យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមចំណែកកសាងផ្ទះ និងផ្តល់អំណោយសប្បុរសធម៌នានាជូនពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងចួបគ្រោះមហន្តរាយផ្សេងៗ។ ជាងនេះទៅទៀត លោកទាំងពីរ ក៏បានចូលរួមជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម។ល។ និងដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មាធិការ ក្រុមការងារ ជាសេនាធិការ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រជាជន និងសង្គមជាតិ។

ចំពោះវិស័យកីឡា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី កន្លងមក ក៏ដូចជាបច្ចុប្បន្ន បាននិងកំពុងចូលរួមយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាល និងបង្កើតព្រឹត្តិការណ៍ប្រកួតកីឡា ពិសេសបាល់ទាត់និងបាល់ទះ ក្នុងន័យផ្តល់ឱកាសដល់យុវជន ដែលស្រឡាញ់ និងមាននិស្ស័យផ្នែកកីឡា ហើយអ្វីដែលលោកទាំងទ្វេ ចង់ឃើញនោះ គឺវឌ្ឍនភាពនៃវិស័យកីឡា និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

ក្រៅពីនេះ នៅមានសកម្មភាពនិងការចូលរួមចំណែករបស់លោកទាំងទ្វេ ជាច្រើនទៀតចំពោះប្រទេសជាតិ និងជនរួមជាតិរបស់យើង ដែលខ្ញុំ មិនអាចរៀបរាប់អស់នៅក្នុងសំណេររបស់ខ្ញុំនាពេលនេះ។ ខ្ញុំជឿជាក់ថា ជនរួមជាតិ ពិសេសអ្នកដែលធ្លាប់បានចួបប្រាស្រ័យទាក់ទងនិងចូលរួមធ្វើកិច្ចការងារផ្ទាល់ជាមួយលោកទាំងពីរ ពិតជាចងចាំច្បាស់នូវគំរូវីរភាព និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តម និងលោកជំទាវ ជាក់ជាពុំខាន។

ជារួម! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី លោកទាំងពីរ ពិតជាបានចូលរួមយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងក្នុងជួររាជរដ្ឋាភិបាល និងក្នុងក្របខ័ណ្ឌគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ ទោះបីជាមិនបានច្រើនរហូតដល់ទូទាំងប្រទេស ក៏ជាការរួមចំណែកណាមួយមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការផ្សព្វផ្សាយចោទប្រកាន់មកលើឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំរបស់កម្ពុជាមួយចំនួនទៀត ថា បានពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬបទល្មើសផ្សេងទៀត ពីបណ្តាប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស មួយក្តាប់តូច គឺជាការលាបពណ៌ បង្កាច់បង្ខូច បំបែកបំបាក់ផ្ទៃក្នុង ក្នុងចេតនាធ្វើប៉ះពាល់ដល់កិត្តិយស ភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា និងធ្វើឱ្យសហគមន៍អន្តរជាតិ មើលមកកម្ពុជា ក្នុងន័យអវិជ្ជមាន ដែលការណ៍នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយជារួម និងដោយឡែកវិស័យវិនិយោគបរទេស និងទេសចរណ៍ក្នុងស្រុក។

ជាអវសានកថានេះ ខ្ញុំសូមប្រកាសជាឱឡារិកថា ខ្ញុំជឿជាក់លើសមត្ថភាព និងភាពជាអ្នកដឹកនាំ ពិសេសភាពស្មោះត្រង់ និងភាពស្អាតស្អំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ចំពោះថ្នាក់ដឹកនាំ ប្រជាជន និងប្រទេសជាតិ ហើយមិនជឿទាល់តែសោះថា លោកទាំងពីរ មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ណាមួយដូចការចោទប្រកាន់របស់បណ្តាញផ្សព្វផ្សាយនិងក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសនោះឡើយ។ ក៏ប៉ុន្តែជាសច្ចភាព “មាសសុទ្ធមិនខ្លាចភ្លើង” ថ្នាក់ដឹកនាំកម្ពុជា ដែលត្រូវពួកគេ ចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ មិនបានធ្វើដូចការចោទប្រកាន់នោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.