ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​តំណាង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​របស់​យុវជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​តំណាង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​របស់​យុវជន​កម្ពុជា ទាំង​ខាង​ជីវភាព ស្មារតី និង​សង្គម​ផងដែរ​។​

​នេះ​ជា​ប្រសាសន៍​ដ៏​មានន័យ​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​នៃ​មហាសន្និបាត​ដំណាង​ទូទាំង​ប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​បូក​សរុប​លទ្ធផល​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត​កែប​បាន​បន្តទៀតថា លើសពី​នេះ​ដើម្បី​បង្កើន​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត យើង​ត្រូវមាន​ការទំនាក់ទំនង និង​សហការ​ល្អ​ជាមួយ​អង្គកា​រ សង្គម សហគម និង​សហព័ន្ធ​ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​យុវជន សំដៅ​អប់រំ​លើកទឹកចិត្ត​យុវជន​ក្នុង​ការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ ព្រមទាំង​ចូលរួម​លើកកម្ពស់​ការអប់រំ ថែទាំ​សុខភាព​របស់​កុមារ​កម្ពុជា​។​ជាមួយនេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​មាន​តួនាទី​ទំនាក់ទំនង​ជា​មិត្តភាព និង​សហ​ប្រតិ​ប​តិ្ត​ការ​ទូលំទូលាយ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ បុគ្គល ប្រជាជន និង​យុវជន​នៃ​ប្រទេស​នានា​លើ​សកលលោក​ក្នុង​ការតស៊ូ ដើម្បី​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាព​សង្គម និង​អនាគត​ស្រស់បំព្រង​របស់​យុវវ័យ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​រូប​ដែល​បាន​បំពេញ​តួនាទី និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​សកម្មភាព​សង្គម​នា​ពេល​កន្លង​មក​សម្រេច​បាន​ផល​ជា​ផ្លែផ្កា គួរ​ជាទី​មោទនភាព​យ៉ាង​ក្រៃលែង ហើយ​សង្ឃឹមថា ក្នុង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ដោយ​ផ្អែក​តាម​ទិសដៅ​ដែល​បាន​ដាក់ចេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​មិន​ខាន​៕
​សេង ណា​រិទ្ធ​
​

 

r190228a1 r190228a2 r190228a3 r190228a4 r190228a5 r190228a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.