ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក ឃួង ស្រេង ណែនាំមន្ត្រីត្រូវខិតខំផ្សព្វផ្សាយឲ្យពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមិនបោះសំរាមចូលក្នុងលូ និងប្រឡាយទឹក ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀង

លោក ឃួង ស្រេង ណែនាំមន្ត្រីត្រូវខិតខំផ្សព្វផ្សាយឲ្យពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមិនបោះសំរាមចូលក្នុងលូ និងប្រឡាយទឹក ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ ខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើយ៉ាងណា នៅសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនេះ មិនឲ្យមានការលិចលង់ជំនន់ទឹកភ្លៀង តាមរយៈការមិនបោះសំរាម ចូលក្នុងលូ និងប្រឡាយទឹក។

ការណែនាំបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យមន្ត្រីគណបក្សមូលដ្ឋាន ត្រូវបន្តធ្វើការងារបម្រើសេវាសាធារណៈ និងផ្ដល់សេវាសាធារណៈឲ្យលឿនឲ្យល្អ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ លូ ផ្លូវ ភ្លើងជូនប្រជាពលរដ្ឋឲ្យបានល្អ, ហើយណែនាំឲ្យប្រជាពលរដ្ឋទុកដាក់សំរាម និងសំណល់រឹងឲ្យបានល្អ។ លោកបញ្ជាក់ថា មន្ត្រីបក្សត្រូវតាមដានស្ដាប់ឲ្យបាននូវឧបាយកលរបស់គណបក្សដ៏ទៃ។ ត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាង បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អឲ្យគាត់ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងថែមទៀត ហើយឈានទៅទទួលជ័យជំនះ ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះបន្តទៀត។

លោកបន្តថា យើងត្រូវបន្តរួមគ្នា ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយយើងនឹងទៅដល់ចំណុចនោះដោយយើងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង បានលើកឡើងទៀតថា យើងពិតជាមានមោទនភាព ដែលកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឲ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាតនិងទំនិញរបស់ថៃ»។

លោក ឃួង ស្រេង បានបន្ដថា ការស្នើសុំបញ្ហាកង្វះខាតផ្សេងៗទៀត មន្ត្រីបក្សមូលដ្ឋានទាំងអស់ អាចរាយការណ៍ស្នើសុំមករដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញភ្លាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យាតេឡេក្រាម បានវាលឿនកុំចាំបាច់ដល់មានវេទិកា ការសំណេះសំណាល ឬកិច្ចប្រជុំផ្សេងៗទើបស្នើសុំនោះ។ ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានរួមចំណែក ធ្វើឲ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក។

ក្នុងឱកាសនោះ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ នៅសង្កាត់ចោមចៅទី១ និងចោមចៅទី២ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.