ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​អភិបាល​ខេត្ត​កំពត​ចាត់ទុក របប​សន្តិសុខ​សង្គម​គឺជា​ការរួមចំណែក​ក្នុងការ​សម្រាល​នូវ​បន្ទុក​សេដ្ឋកិច្ច​ដល់​មន្ត្រីរាជកា​រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ របប​សន្តិសុខ​សង្គម​គឺជា​ការរួមចំណែក​ក្នុងការ​សម្រាល​នូវ​បន្ទុក​សេដ្ឋកិច្ច​ដល់​មន្ត្រីរាជកា​រ  និង​មន្ត្រីរាជការ​ដែល​កំពុង​បំពេញការងារ​តាមរយៈ​ការធានា​នូវ​ហានិភ័យ​ទាំងឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​ឬ គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​ស្ដីពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​និង​ការប្រគល់​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅថា​(​ប​.​ស​.​ស​) ជូន​មន្ត្រីរាជការ​មុខងារ​សាធារណៈ​នៅក្នុង​សាលាខេត្ត សាលាក្រុង ស្រុក​ទូ​ទាំង នៃ​ខេត្ត​កំពត​ដែល​មាន​ចំនួន​សរុប​៤១៦​ប័ណ្ណ កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត​។

​លោក ជាវ តា​យ អភិបាលខេត្ត​ក៏បាន​លើកឡើង​បន្តទៀតថា​៖ ចាប់ពី​ដំណាក់កាល​ដំបូង​នៃ​ការស្ដារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចជាតិ រហូតមកដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បាន​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្ពស់ ទៅលើ​សកម្មភាព​គាំពារ​សង្គម​នានា ក្នុង​គោលបំណង​កសាង​ធនធានមនុស្ស និង​លើ​កម្ពស់​សុខមាលភាពរ​បស់ ប្រជាពលរដ្ឋ​គ្រប់ៗ​រូប តាមរយៈ​រៀបចំ និង​ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទ្រទ្រង់​ផ្នែក​គោលនយោបាយ​សង្គមកិច្ច​ជាច្រើន​។ លោក​អភិបាលខេត្ត​បញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កន្លងមក​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​(២០១៦-២០២៥) ដែល​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ គឺជា​ផែនទី​បង្ហាញផ្លូវ​រយៈពេល​វែង អំពី​ប្រពន្ធ​គាំពារ​សង្គម​ដែល​ផ្ដោត​លើ​សសរស្ដម្ភ​សំខាន់ៗ​ចំនួន​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ ក្នុង​នោះ​ប្រព័ន្ធ​សន្តិសុខ​សង្គម​មាន​ធាតុ​ផ្សំ​០៥ ដែល​រួមមាន​៖ សោធន ការថែទាំ​សុខភាព ហានិភ័យ​ការងារ  និកម្មភាព​និង​ពិការភាព​។

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ចាត់ទុក​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ស្ដីពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​និង​ប្រគល់​ប័ណ្ណ​សមាជិក  (​ប​.​ស​.​ស​)​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់ ដែល​ឆ្លុះបញ្ចាំង​ពី​ការយក​ចាត់ទុក​ដាក់រ​បស់​រាជរដ្ឋាភិបាល និង​ជា​ប្រភព​លើកទឹកចិត្ត បន្ថែម​ទៀត​ចំពោះ​ន្ត្រី​រាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ក្រសួងមហាផ្ទៃ ដែល​បាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាងសកម្ម ប្រកប​ដោយ​ឆន្ទៈ​និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​តួនាទី ភារកិច្ច​របស់​អង្គភាព​នីមួយៗ​ផងដែរ​។​

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​និង​សម្ដែង​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បេឡាជាតិ​របប​សន្តិសុ​ខ​សង្គម ដែល​បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ និង​ការលំបាក​នានា រហូត​សម្រេច​បាន​សមិទ្ធផល​នានា​ជាច្រើន​នា​ពេលកន្លងមក ដែល​ជា​ការរួមចំណែក​ធ្វើឲ្យ​សម្រេច​ជោគជ័យ​នូវ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​សុខ​មាល​ភាព​មន្ត្រីរាជការ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដែល​ជា​មូលដ្ឋាន​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​កសាង​សង្គម​កម្ពុជា​យើង​ឲ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​បរិយាប័​ន​និង​មាន​ចីរភាពប​ន្ត​ទៀត​៕ សេង ណា​រិទ្ធ​

r190227a1 r190227a2 r190227a3 r190227a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.