ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ ==> បទល្មើសនេសាទក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ​ រីកដូចផ្សិត ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួលសូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន! ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត ==> ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូន ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ ==> អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត ==> ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវចំនួន៧ចំណុច លើកទឹកចិត្តដល់ស្ថាប័ន និងប្រជាជនឱ្យចូលរួមក្នុងការកែលម្អសុវត្ថិភាព និងភាពធន់របស់សហគមន៍

សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។
ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។
ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។
ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។
សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ
ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។
យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

In truth, I do not wish to make any statements regarding the Cambodia-Thailand conflict, which is currently being addressed under a ceasefire agreement intended to prevent the loss of life among military personnel and civilians, and to ensure that both public and private property, as well as infrastructure, are not destroyed in the event of renewed warfare.
However, what I do wish to speak about is the reopening of the Cambodia-Thailand border checkpoint. In recent times, there has been considerable public discussion, mostly from Cambodian social media users. Meanwhile, political figures, military leaders, and civil administrators have remained silent on the matter.
Looking at Thailand, we see voices from all levels of society, from top to bottom, speaking out repeatedly about maintaining the closure. Since the Thai military unilaterally shut the border, Cambodia has never requested its reopening. We simply informed the Thai side that, (as Thailand closed it, they should be the ones to reopen it. There is no need for negotiation with Cambodia, and once Thailand reopens its side, Cambodia will follow five hours later.)
This is Cambodia’s firm position and it will not change. Cambodia will not lower itself to beg Thailand to reopen the border. Even if Thailand decides to keep it closed for another 100 years, Cambodia will not perish.
I should express gratitude to Thailand. Their unilateral border closure has prevented the import of Thai goods, which in turn has led to significant growth in Cambodian domestic products. Cambodian citizens who love their country have come together to support and consume locally made goods, which will contribute to long-term economic development.
For over three months without Thai imports, Cambodia’s markets have remained stable, with an adequate supply of goods and low inflation. In macroeconomic terms, economic management has been effective.
Regarding Japan’s request as it has investments in both Thailand and Cambodia to transport goods across the Cambodia-Thailand border, Japan should contact the Thai side, as Cambodia has already granted its approval.
I respectfully urge my fellow citizens to remain patient and allow the Royal Government to continue resolving this matter through peaceful means. We cannot end war with war.

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.