ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និទ្ទេស A

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និទ្ទេស A

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត  បាន  ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល  និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញា​បត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តប៉ៃលិនក្នុងឆ្នាំ២០២៥នេះ គឺមានបេក្ខជនប្រឡងសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី ៤០នាក់ ហើយក្រោយពីការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលទូទាំងខេត្ត ប្រកបដោយការយកចិត្តទុកដាក់ជាលទ្ធផលទទួល បានបេក្ខជនប្រឡងជាប់សរុបចំនួន ៥២១នាក់ ស្រី ៣៣៧នាក់ ស្មើនឹង៨៧,៤២% ស្រី៨៨,៦៨% ក្នុងនោះ និទ្ទេស A ០៣ នាក់ ស្រី ០១នាក់ ស្មើនឹង ០,៥០% ស្រី ០,២៦%, និទ្ទេស B ១៧ នាក់ ស្រី ១១នាក់ ស្មើនឹង ២,៨៥% ស្រី ២,៨៩%, និទ្ទេស C = ១១៥ នាក់ ស្រី ៨៣នាក់ ស្មើនឹង ១៩,៣០% ស្រី ២១,៨០%, និទ្ទេស D = ២២៨ នាក់ ស្រី ១៦០នាក់ ស្មើនឹង ៣៨,៣០% ស្រី ៤២,១០% និង និទ្ទេស E ១៥៨ នាក់ ស្រី ៨២នាក់ ស្មើនឹង ២៦,៥០% ស្រី ២១,៦០%។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​រាជ​រដ្ឋា​ភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត​ខំ​ធ្វើ​កំណែ​ទម្រង​វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយ​សមត្ថភាព​​​ប្រកួតប្រជែង​នៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត  បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុង​ខេត្ត​ប៉ៃលិន  គឺស្តែងចេញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាព​ពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបាន​សហការ​ជួយបង្កលក្ខណៈឱ្យកូនចៅមករៀន​បានទៀង​ទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំ ដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្រប​តាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង​ការ​ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែល​បាន​​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគត​របស់ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរព​ច្បាប់​ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព​ក្នុង​ការ​ទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូម​ទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។

សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជូន​រង្វាន់លើក​ទឹក​ចិត្ត ដល់សិស្ស ជាប់និទ្ទេស A ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ  ១គ្រឿង, និងថវិកាចំនួន ១លានរៀល ផងដែរ៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.