ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ជាវ តា​យ និង​លោកស្រី ចុះ​ពិនិត្យ​ការសាងសង់​(​ចាក់​បេតុង​)​ស្ពាន​មួយ​កន្លែង​នៅ​ភូមិ​កោះស្លា ឃុំ​តា​កែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រៀម​គ្រប់​មធ្យោបាយ​ក្នុង​ការជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចាក់​បេតុង​ស្ពាន​ស្ទឹង​កោះស្លា  ស្ថិតនៅ​ភូមិ​កោះស្លា ឃុំ​តា​កែន ស្រុក​ឈូក ប្រវែង ៥៥​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មកពី​ឃុំ​នានា ក្នុង​ស្រុក​ឈូក សរុប​ប្រមាណ​៥០០​នាក់​។​

​ស្ពានបេតុង​មួយ​កន្លែង​នេះ ជា​ស្ពាន​ស្ថិត​ក្នុង​អន្តរ​ឃុំ នៅ​ភូមិ​វាល​ក្រសាំង ឃុំ​តា​កែន និង​ភូមិ​កោះស្លា  ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដែល​មាន​ប្រវែង​៥៥​ម៉ែត្រ ទទឹង​៣,១​ម៉ែត្រ កំរាស់​បេតុង ០,១៥​ម៉ែត្រ  មាន​កំពស់ ០៨​ម៉ែត្រ សសរ​ស្ពាន​១០​ជួរ និង​ចាក់​ផ្លូវ​ដីសរ​ចូល​ប្រវែង ២១០ ម៉ែត្រ នៅ​សងខាង​ស្ពាន​។​ចំពោះ​សំណង់​ស្ពាន​ខាងលើ​នេះ​កន្លងមក លោក​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​លើ​ក​ទី​១ ព្រមទាំង​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែ​ឆ្នូ ឆ្នាំ​២០១៨​កន្លងទៅ ហើយ​ការសាងសង់​ស្ពាន​នេះដែរ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១.០០០​ដុល្លារ​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត និង​លោកស្រី បាន​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ចំនួន ៣៧១​នាក់ កងកម្លាំង​១៤​នាក់ និង ប្រជា​ការពារ ៣០​នាក់ ដែល​មាន​ថវិកា​សរុប  ១.៦២០.០០០​រៀល​៕ សេង ណា​រិទ្ធ​

r190227b1 r190227b2 r190227b3 r190227b4 r190227b5 r190227b6 r190227b7 r190227b8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.