ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ចែក​អំណោយ​ដល់ ជន​ក្រីក្រ​បំផុត​គ្មាន​ទីពឹង​ចំនួន​១៧​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ចែក​អំណោយ​ដល់ ជន​ក្រីក្រ​បំផុត​គ្មាន​ទីពឹង​ចំនួន​១៧​គ្រួសារ​ក្នុង​ក្រុង​សី​រី​សោភ័ណ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥​។​

​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​និង​ក្រុម​ការងារ​បាន​និយាយ​ក្នុង​ឱកាស​ចែក​អំណោយ​នោះ​ថា កន្លងមក​លោក​បាន​ចាត់​កំលាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​តាម​មូលដ្ឋាន​ស្រង់​ឈ្មោះ​ស្វែងរក​ជនក្រីក្រ​បំផុត​យក​មក​ឲ្យ​លោក​ដើម្បី​នាំយក​អំណោយ​ទៅ​ចែក​ជូន​ពួកគាត់ ហើយ​ក្នុង​ការចែកជូន​ដល់​ពួកគាត់​នោះ​លោក​មិន​ប្រកាន់​និន្នាការ​ន​យោ​បាន​នោះឡើយ​ឲ្យតែ​ជន​នោះ​មើលឃើញថា ជា​ជន​ក្រីក្រ​បំផុត គឺ​លោក​ចែក​ឲ្យ​ទាំងអស់ ។​

​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​អមដំណើរ​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ជនក្រីក្រ​បំផុត​គ្មាន​ទីពឹង​ចំនួន​១៧​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មុង​១ ក្រមា​១ សារុង​១ ទឹក​សុទ្ធ​២​យួរ ត្រីខ​១​ឡូ មី​យើង​១​កេះ និង​ថវិកា​មួយចំនួន​ទៀត​ផង​ដែរ ៕

 

2015_10_09a (2) 2015_10_09a (3) 2015_10_09a (4) 2015_10_09a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.