ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ទទឹង៨ ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង​ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

ពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ទទឹង៨ ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង​ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃពុធ​ ១រោច​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ស្វាយរៀង​ បានញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ០១កន្លែង មានប្រវែង ៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

មានប្រសាសន៍ស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយផ្លូវគឺជាអាទិភាពទី២ ក្នុងកិច្ចគាំទ្រ ដើម្បី បើកមុខ និងជំរុញការកែលម្អជីវភាពរបស់មនុស្ស ដែលជាអាទិភាពទី១ ។ ចំពោះផ្លូវនេះ គឺមិនមែនបានន័យថាសំដៅតែផ្លូវថ្នល់នោះទេ មានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះ ផ្លូវគោកក៏រួមមានទាំង ស្ពាន នៅក្នុងនោះផងដែរ ដែលបច្ចុប្បន្ននេះ យើងពិតជាបានមើល ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងមមាញឹកកសាងស្ពាន និងផ្លូវថ្នល់ថ្មីៗជាច្រើនបន្ថែម ទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗនៅទូទាំងប្រទេស និយាយជារួម ក៏ដូចជានៅក្នុងខេត្តស្វាយរៀងរបស់យើង និយាយដោយឡែក ឲ្យកាន់តែ ទូលំទូលាយ និងមានការតភ្ជាប់ប្រទាក់ក្រឡា ។

ឯកឧត្តមបន្ថែមថា​ ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ជូននូវសមិទ្ធផលដ៏មានសារៈប្រយោជន៍នេះសម្រាប់ មូលដ្ឋាន នៃភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាពេលនេះ​ និងក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការ នៃការសាងសង់ស្ពានរបស់យើងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ល្អប្រសើរ ឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ចាំបាច់នៅក្នុងមូលដ្ឋានរបស់យើង ។​ ទន្ទឹមនេះ​ ក្រោយការសាងសង់រួចរាល់ជាស្ថាពរយើង នឹងទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងយ៉ាងធំធេងស្របតាមទំហំ និងតម្រូវការ នៃការប្រើប្រាស់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ និងក៏ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន នៃមូលដ្ឋានរបស់យើង ក្នុងសម័យកាលសុខសន្តិភាពរបស់ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.