ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅពន្ធនាគារខេត្តប៉ៃលិន

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅពន្ធនាគារខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តប៉ៃលិន ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម ទីប្រឹក្សាក្រសួង ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងឪកាសនេះដែរឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានពាំនាំយកនូវការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះមន្រ្តីពន្ធនាគារខេត្តប៉ៃលិនទាំងអស់ ដែលបានខិតខំអនុវត្តការងារ បានលទ្ធផលល្អប្រសើរ។ ឯកឧត្តម ក៍បានសំណេះសំណាល និងផ្តាំផ្ញើរ នូវមតិមួយចំនួនដូចខាងក្រោម៖ -ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ លើការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី ​។ – អនុវត្តការងារដឹកនាំគ្រប់គ្រង ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ តាមតួនាទីភារកិច្ច ការបែងចែក ការទទួលខុសត្រូវ ដោយអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដានត្រួតពិនិត្យ តម្រង់ទិសមន្រ្តី ជាប្រចាំ ដើម្បីធានាបានការងារប្រកប ដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព ។ – ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្កាជៀសវាងមានសកម្មភាពរត់គេចខ្លួន ដោយបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ។

– ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្តី ធំក្តី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។

– មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាពរាបសារថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌បទវិន័យមន្រ្តីពន្ធនាគារ ជៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាច នៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ ឬដើម្បីគំរាមកំហែង ឬរំលោភបំពាន ដល់សិទ្ធជនជាប់ឃុំ ឬជនដទៃឡើយ។​

ឆ្លៀតក្នុងនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរលើវឌ្ឍនភាពរយ:ពេលចុងក្រោយ របស់ពន្ធនាគារខេត្តប៉ៃលិន មានការអភិវឌ្ឍ និងមានការរីកចម្រើន ឯកឧត្ដម ក៏បានណែនាំចំណុចខ្វះខាតមួយចំនួនរួមទាំងដំណោះស្រាយ ដើម្បីបំពេញបន្ថែមផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.