ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខដល់កងកម្លាំងនគរបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ ឡើងអានរបាយការណ៍ និងផ្សព្វផ្សាយ អនុក្រិត លេខ១៧៧ អនក្រ.បក រប់សរាជរដ្ឋាភិបាលកម្ពុជា, សជណ របស់ក្រសួងមហាផ្ទៃ និងធ្វើការណែនាំ អំពីកិច្ចការចាំបាច់មួយចំនួន ដល់លោក លោកស្រី ឧត្តមសេនីយ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង/ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងអស់ ដើម្បីយកផែនការនេះទៅផ្សព្វផ្សាយដល់កងកម្លាំងនគរបាលនៅតាមអង្គភាពចំណុះនីមួយៗ អនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និង សន្តិសុខព្រំដែន, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ, ពង្រឹងការ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពជាប្រចាំ នៅតាមមូលដ្ឋាន, ត្រូវពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.