ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

ក្រុមប្រឹ​ក្សាខេត្តប៉ៃ​លិន បើ​កកិច្ចប្រជុំ​សា​មញ្ញលើ​ក​ទី១​៧ អា​ណត្តិទី​៤

ក្រុមប្រឹ​ក្សាខេត្តប៉ៃ​លិន បើ​កកិច្ចប្រជុំ​សា​មញ្ញលើ​ក​ទី១​៧ អា​ណត្តិទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០​២៥ រដ្ឋបាលខេត្ត​ប៉ៃលិន ដឹ​កនាំដោ​យលោកជំទាវ បាន ស្រីមុំ បា​នអញ្ជើញ​ចូលរួម​កិច្ចប្រជុំសាម​ញ្ញលើកទី១៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិប​តីភាពឯក​ឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃ​លិន ។

ក្រោយ​ពីបានស្តា​ប់ការលើកឡើងពី​របៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវបណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ក្រើនរំលឹ​កមន្ទីរជំនា​ញស្ថាប័ន​ជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេល​កន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិ​នត្រូវរើស​អើង ប្រកាន់បក្សពួកនិយម​ និងគ្រួសារនិយម ជាពិសេសត្រូវខិ​តខំដុសខាត់ទាំ​ងចំណេះ​ដឹង និងសមត្ថ​ភាព ក្នុងនាម​ជាតំណាងសាធារណៈ ស្វ័យភាព​របស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារ​កិច្ចរបស់ខ្លួន ឆ្លើយត​បទៅនឹងតម្រូវការ​ចាំបាច់របស់ប្រជាពល​រដ្ឋ ប្រកបដោយសមធម៌ បរិយា​ប័ន្ន និងមា​នចីរភាព ឈានឆ្ពោះទៅ​រួមចំណែកជាមួ​យរាជរដ្ឋាភិ​បាលក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។

លោក​ជំទាវបណ្ឌិតអ​ភិបាលខេត្ត ក៍បានមានប្រសាសន៍កោតស​រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទី​ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាង​សមិទ្ធផល​នានា នៅតាមមូ​លដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក​ចម្រើន ស្រប​តាមគោលនយោ​បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិ​បាលកម្ពុជា ដែលមានសម្ដេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រសាស​ន៍កោត​សរសើរ និងវាយតម្លៃខ្ពស់ ចំ​ពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមាន​លោកជំទា​វបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិត​ខំប្រឹងប្រែ​ងធ្វើការដោះ​ស្រាយនូវរាល់បញ្ហា​នានា​ជូនដល់​ប្រជា​ពលរដ្ឋ និងការអ​នុវត្តនូវគោ​លនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតា​មមូល​ដ្ឋានប្រក​បដោយប្រសិ​ទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើន​ជាបន្តបន្ទាប់គួរ​ជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេស បានជួយសម្របសម្រួល ដោះស្រាយ​បញ្ហាជូនប្រ​ជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និង បានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ ។

នៅក្នុ​ងឱកាស​នោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវ​ការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រ​សិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាលអាណត្តិទី៧ នេះ៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.